CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Galaxy S4 Mini បែកធ្លាយរូបភាព

រយះពេលតែមួយសប្តាហ៍ ក្រោយពី Galaxy S4 អេក្រង់ Full HD 5 inch បាន​បង្ហាញខ្លួន នៅលើ
បណ្តាញអ៊ីនធឺណេតដ៏ពេញនិយម បានលេចចេញនូវបណ្តារូបភាព ដែលត្រូវបានគេចាត់ទុកថា
ជា ស្មាតហ្វូន Galaxy S4 Mini ទំហំ 4,3 inch។

បណ្តារូបភាពទាំងនោះ ត្រូវបានបង្ហោះឡើងនៅលើគេហទំព័រ SamMobile បានឲ្យឃើញថា S4
Mini គឺជា Version ពង្រួមតូចរបស់ S4, ដូច S III Mini ដែលបានពង្រួមពី S III ដែរ។ ស្មាតហ្វូនមាន
កូដឈ្មោះ GT-I9190 ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2 ប៉ុន្តែ អេក្រង់ Super Amoled មានកំរិតតែ
256 Pixel / inch (ក្នុងពេលដែល S4 មានដល់ 441 ppi) ។ 

S4 Mini នឹងបំពាក់នូវ chip Dual Core ល្បឿន 1,6 GHz ជំនួសឲ្យ Quad Core Snapdragon ល្បឿន
1,9 GHz៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy S4 Mini samsung smartphone hightech