CamNews

ជីវិតរស់នៅ 

ចេះតែមានហ្ម៎ង! ប្រុសស្រី ២៥នាក់ប្រជៀតគ្នាអង្គុយ ក្នុងអាងទឹកក្ដៅតូចមួយ

 
អេស្បាញ៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា Guinness World Records បានកត់ត្រានូវមនុស្សប្រុស ស្រីចំនួន ២៥នាក់ ដែលមក
ពីជុំវិញពិភពលោក បានសម្រេចចិត្ដនាំគ្នាចូលអង្គុយ ក្នុងអាងទឹកក្ដៅ​ (Tub) ដ៏តូចមួយ។



ប្រភពដដែលបានអោយដឹងថា ពឹ្រត្ដិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានគេធ្វើនៅឯ Alicante មន្ទីរ
ជាតិ Jacuzzi នៃប្រទេសអេស៉្បាញ។ គួរបញ្ចាក់ផងដែរថា មនុស្សទាំងបានមកពីប្រទេស
ផ្សេងៗគ្នារូមមាន Germany, Russia, Brazil, Colombia, Ecuador, Hungary, Romania,
Switzerland, Bolivia, Peru, Ukraine, Morocco, Lithuania, Republic of Mauritius, Cze
ch Republic,Estonia, Uruguay, Chile, Dominican Republic, Italy, France, Australia,
Poland,Ireland, Venezuela និង New Zealand ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ការធ្វើបែបនេះ អាចបញ្ចាក់ពីភាពជោគជ័យ ដ៏ធំធេង ក្នុងការ
រឹតចំណងដ៏រឹងមាំ និងកិច្ចសហប្រតិបត្ដការណ៍ ដែលមានយួរលង់ណាស់មកហើយ ជាមួយ
គ្នានិងគ្នា ក្នុងបណ្ដាប្រទេសទាំងអស់អស់នេះផងដែរ៕


ដោយ៖ វត្ដី
ប្រភព៖ newsday


Tags: lifestyle living Guinness World Records Spain