CamNews

រូបភាពផ្សេងៗ 

រូបភាពលេចធ្លោបំផុតប្រចាំសប្ដាហ៍

រូបភាពគួរចាប់អារម្មណ៍បំផុតខាងក្រោមនេះត្រូវបានជ្រើសរើសដោយ MSNBC កាលពី
សប្ដាហ៍មុន។

បុរសទាំងនេះកំពុងប្រើខ្សែទាញរថយន្ដនៅពេលដែលវាបះទៅក្រោយចេញពីដងផ្លូវមួយ
នៅ Dargai ស្រុក Malakand មានចម្ងាយប្រហែល ១០០គម ភាគខាងលិច Islamabad
របស់ Pakistan កាលពីថ្ងៃទី ១៣ មេសា។

Debra Forrest (ស្ដាំ) ក្នុងរង្វង់ដៃរបស់ស្ដ្រីម្នាក់ដែលកំពុងព្យាយាមលើកទឹកចិត្តនាងនៅ
ពេលគ្រោះអគ្គីភ័យបានកើតឡើង និងបានបណ្ដាលអោយសមាជិកម្នាក់របស់នាងត្រូវ
បាត់បង់ជីវិតនៅ Philadelphia (អាមេរិក)កាលពីថ្ងៃទី ១៦មេសា។

Moscow ក្នុងពេលរាត្រី និងកាំរស្មីភ្លឺចែងចាំងនៅប៉ូលខាងជើង មើលពីស្ថានីយអាវកាស
អន្ដរជាតិកាលពីថ្ងៃទី ២៨មិនា។

អ្នកថតវីដេអូចាប់បានបាល់ចេញក្រៅទីនៅក្នុងទឹកទី ៩ នៃការប្រកួតវាយកូនបាល់
(baseball)Twins' American League នៅ Minneapolis អាមេរិក កាលពីថ្ងៃទី ១៤មេសា។

អ្នកប្រកួតជនជាតិ អេស្ប៉ាញ Antonio Nazare ត្រូវដួលដំក្បាលចុះនៅក្នុងការប្រកួតនៅ
Seville នៃប្រទេសអេស្ប៉ាញកាលពីថ្ងៃទី ១៨មេសា។

ខ្យល់កំបុតត្បូងនៅ Interstate ក្បែរតំបន់ Moundridge, Kansas (អាមេរិក) កាលពីថ្ងៃទី
១៤មេសា។

ក្មេងប្រុសជនជាតិឥណ្ឌាម្នាក់កំពុងកាន់អំពូលភ្លើងរង់ចាំការហែរកូនក្រមុំនៅក្នុងពិធីរៀប
ការមួយនៅ Bijnor, Uttar Pradesh ប្រទេសឥណ្ឌា កាលពីថ្ងៃទី ១៨មេសា។

មនុស្សរាប់រយនាក់កំពុងឈរមើលការហោះហើរជាលើកចុងក្រោយរបស់យានអាវកាស
Discovery កាលពីថ្ងៃទី ១៧មេសា។

ក្មេងស្រី Pakistan ម្នាក់រៀបនឹងបិទទ្វារផ្ទះរបស់នាងនៅឯតំបន់សំបុកកណ្ដុរមួយនៅក្រុង
Islamabad កាលពីថ្ងៃទី ១៤មេសា៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD


Tags: picture strange weeklly