CamNews

ប្លែកៗ 

ភ្ញាក់ផ្អើល៖ ស្រីស្អាតកូរ៉េមានសាច់ដុំធំៗ ដូចកីឡាកាស

មានគំនិតជាច្រើនបាននិយាយថា បុរសៗគឺចូលចិត្តតែមនុស្សស្រីដែលមានរាងស្វ៊ែល តូចស្រលូន
ប៉ុណ្ណោះ។ ជាក់ស្តែង មនុស្សមួយចំនួនបានផ្លាស់ប្តូរនូវគំនិតនេះ ក្រោយពីបានឃើញបណ្តារូបភាព
ដ៏ទាក់ទាញរបស់ស្រីកូរ៉េម្នាក់ដែលមានឈ្មោះថា Yeon Woo Jhi។ Yeon Woo Jhi ពិតជាមានភាព
ទាក់ទាញដោយសារនាងមានមុខមាត់ស្រស់ស្អាត ហើយថែមទាំងមានសាច់ដុំដ៏រឹងមាំថែមទៀត
ផង។
នាងចាប់ផ្តើមត្រូវបានគេស្គាល់ នៅពេលដែលនាងបានចូលរួមបណ្តាកម្មវិធីប្រកួតសំរាប់អត្តពលិក
នារី។ នៅឆ្នាំ 2010 នាងទទួលបានពានរង្វាន់ក្នុងការប្រកួត YMCA contest នៅកូរ៉េខាងត្បូង។ ក្នុង
នោះ Yeon Woo Jhi ក៏បានចូលរួមពិធីជាច្រើនទៀតដូចជា ការថតរូប Fashion ថតវីដេអូបង្រៀនពី
ការហាត់ប្រាណ និងអភិវឌ្ឍសាច់ដុំ ជាដើម។
រូបថតរបស់ Yeon Woo Jhi មុន និងក្រោយហាត់សាច់ដុំ
ជាមួយនឹងមុខមាត់គួរឲ្យស្រលាញ់ និងកែវភ្នែកពេញដោយមន្តស្នេហ៍ Yeon Woo Jhi បានទាក់
ទាញការចាប់អារម្មណ៍ពីបុរសៗជាច្រើន។ ប៉ុន្តែប្រហែលជាអ្នកទាំងនោះត្រូវអស់សង្ឃឹមហើយ
ព្រោះស្រីស្អាតម្នាក់នេះបានរៀបការរួចទៅហើយ។ រឿងដែលគួរឲ្យចាប់អារម្មណ៍នោះ ប្តីរបស់
Yeon ក៏ជាអ្នកហាត់សាច់ដុំ ដែលមានសាច់ដុំធំៗមិនចាញ់នាងឡើយ៕
 
ដោយ៖ សិលា
ប្រភព៖ k14

Tags: Korean beautiful girl body muscular Yeon Woo Jhi unbelievable strange