CamNews

ទូរស័ព្ទ 

ក្រុមហ៊ុន BlackBerry ប្រកាសដកខ្លួន ចេញពីសង្វៀងទីផ្សារស្មាតហ្វូន ជាផ្លូវការ

បន្ទាប់ពីមួយរយះពេលរំលឹកប្រាប់ឲ្យដឹងមក ទីបំផុតស្មាតហ្វូន BlackBerry ក៏បានប្រកាសជាផ្លូវការ​ថាបិទទ្វារផ្នែកផលិត Hardware ដោយប្រគល់ទៅឲ្យដៃគូសហការរបស់ខ្លួន ធ្វើវិញ។

តាមប្រភពព័ត៌មានពី Independent បានចុះផ្សាយឲ្យដឹងថា BlackBerry នឹងបញ្ឈប់រចនាម៉ូត និងផលិត​ស្មាត​ហ្វូន​ទៀត​ហើយ ដែលមានន័យថា  BlackBerry បញ្ឈប់ការផលិតបណ្តាស្មាតហ្វូន ដែលធ្លាប់ល្បី​ល្បាញ ទៅលើស្មាតហ្វូនដែលមាន ប៊ូតុងចុចប្រភេទ ​ QWERTY ដោយខ្លួនឯងផ្ទាល់ទៀតហើយ។


ក្រុមហ៊ុននេះ ធ្លាប់ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុត និងសំខាន់បំផុតនៅលើពិភពលោក។ ប៉ុន្តែ​បច្ចុប្បន្ន BlackBerry នឹងបញ្ឈប់ការងារផលិតស្មាតហ្វូន ដោយខិតខំតែទៅលើការអភិវឌ្ឍន៍ Software ដល់បណ្តា​ដៃគូរសហការវិញ។

ការពិតទៅ “ការស្លាប់” របស់ BlackBerry ត្រូវបានគេស្មានដឹងមុន ដូចទៅនឹងករណី ស្តេចក្រាញ់ ផ្នែក​ទូរស័ព្ទមួយទៀតដែរ នោះគឺ Nokia។ ក្រុមហ៊ុនទាំងពីរនេះ បានធ្លាប់ឡើងដល់ចំនុចកំពូលមួយ នៃទីផ្សារទូរស័ព្ទ ប៉ុន្តែក្រោយមកត្រូវបានវ៉ាដាច់វិញ បន្តបន្ទាប់គ្នាពីខាង Samsung និង Apple។

មុននឹងចេញនូវសេចក្តីសម្រេចនេះ BlackBerry ធ្លាប់បានខំប្រឹងប្រែងយ៉ាងខ្លាំង ដោយជ្រើសរើសនូវ ជម្រើសរើសផ្សេងៗ ដូចជាប្តូរមកប្រើប្រព័ន្ធប្រតិបត្តិការ Android  របស់ Google បំពាក់ដល់បណ្តា​ស្មាតហ្វូន​​របស់ក្រុមហ៊ុន។ ជាក់ស្តែង លទ្ធផលនៃការផ្លាស់ប្តូរ មិនគ្រប់គ្រាន់ដើម្បីឲ្យ BlackBerry អាចរក្សាបាននូវ ផ្នែក Hardware នេះនោះទេ៕

- Apple បានចាប់ផ្តើមអភិវឌ្ឍ iPhone 8 នៅអ៊ីស្រាអ៊ែល និងអាចបញ្ចេញលក់ នៅឆ្នាំក្រោយតែម្តង?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Independent, vreview


Tags: BlackBerry Smartphone Hightech