CamNews

ទូរស័ព្ទ 

iPhone ដំបូងគេដែលប្រើអេក្រង់ OLED អាចបង្ហាញខ្លួន​ នៅឆ្នាំក្រោយនេះ

យោងតាមប្រភពពីគេហទំព័រ Nikkei របស់ជប៉ុនបានឲ្យដឹងថា Apple នឹងបំពាក់អេក្រង់ OLED ដល់ គំរូ iPhone 7S ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៧ ពោលគឺឆាប់ជាង ១ឆ្នាំ ទៅ២ឆ្នាំ បើប្រៀបនឹង ព័ត៌មានចចាមអារ៉ាម កាលពីមុន។ 


កាលពីចុងឆ្នាំមុន យើងធ្លាប់បានឮព័ត៌មាននិយាយអំពី ការដែល Apple នឹងប្តូរទៅប្រើប្រាស់បន្ទះ អេក្រង់ OLED នៅក្នុងឆ្នាំ២០១៨ ហើយពេលនោះយើងក៏បានដឹងបន្ថែមថា ក្រុមហ៊ុនបានធ្វើការ ទាក់ទង LG និង Samsung ជាមួយនឹងកិច្ចព្រមព្រៀងតម្លៃ ១២ពាន់លានដុល្លារ ដើម្បីធ្វើការ ផលិតបន្ទះអេក្រង់សម្រាប់ iPhone ក្នុងពេលអនាគត។

អ្នកវិភាគ Ming-Chi Kuo ក៏ធ្លាប់បានធ្វើការប៉ាន់ស្មានថា Apple នឹងផ្លាស់ប្តូរពីអេក្រង់ប្រភេទ LCD ទៅ OLED វិញ សម្រាប់បំពាក់នៅលើ iPhone ប៉ុន្តែពេលវេលាដែលគាត់បានដាក់ចេញនោះ គឺដល់ ឆ្នាំ២០១៩ ឯណោះ។ ដូច្នេះបើសិនជាព័ត៌មានថ្មីនេះ ជាការពិត នោះពួកយើងនឹងឆាប់បានឃើញ បណ្តា iPhone ប្រើប្រាស់អេក្រង់ OLED នៅឆ្នាំក្រោយនេះ៕

- អានអត្ថបទ៖ នេះគឺជាស្មាតហ្វូនបំពាក់ដោយកាមេរ៉ា ដ៏អស្ចារ្យ ដែលរួមគ្នាផលិតដោយ Huawei និង Leica?
- អានអត្ថបទ៖ វីដេអូពិសោធភាពរឹងមាំរវាង Galaxy S7 Edge និង iPhone 6S Plus, តើមួយណា ជាជើងខ្លាំង?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ 9to5mac, Tinhte


Tags: Apple OLED iPhone Smartphone Hightech