CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung បញ្ចេញ Galaxy TabPro S Gold Edition ដំឡើង RAM ឡើង 8 GB និង SSD 256 GB

ថែប្ល៊េត Galaxy ប្រើ Windows 10 របស់ Samsung, TabPro S ដែលត្រូវបានក្រុមហ៊ុនបង្ហាញណែនាំ​កាល​ពីខែមករា ឆ្នាំ២០១៦ ទើបតែបានអាប់ឌេតឡើងម៉ូដែល Gold Edition (ពណ៌មាស) ទន្ទឹមនឹង​នោះវាក៏បានដំឡើងទំហំ RAM ពី 4 GB ឡើងទៅ 8 GB និង SSD ពី 128 GB ឡើង 256 GB។

ថែប្ល៊េត​ម៉ូដែលថ្មីនេះ ដាក់លក់ចាប់ពីថ្ងៃនេះតទៅហើយ ក្នុងតម្លៃ ៩៩៩,៩៩ ដុល្លារ (តម្លៃក្នុង​តំបន់)។ សម្រាប់ម៉ូដែលចាស់ដែលមានទំហំ RAM 4GB និង SSD 128GB ក៏នៅតែបន្តដាក់លក់ ប៉ុន្តែ​តម្លៃ ថោកជាងពេលមុន ១០០ ដុល្លារ ពោលគឺនៅសល់ ៧៩៩,៩៩ ដុល្លារ។

ក្រៅតែពីពណ៌ទឹកមាស និងដំឡើងទំហំ RAM/SSD លក្ខណៈសម្បត្តិនៅសល់ផ្សេងទៀត នៅតែរក្សា​ដូចម៉ូដែលដើមដដែល ដែលរួមមាន អេក្រង់ Super AMOLED 12" 2K, CPU Intel Core M3, USB-C និងថ្ម 5200 mAh។

លក្ខណៈសម្បត្តិទូទៅរបស់ Samsung Galaxy TabPro S Gold Edition:

+ Model: SM-W700NZDBXAR
+ OS: Windows 10 Home
+ CPU: Intel Core M3, 2.2 GHz
+ អេក្រង់ទំហំ 12" Super AMOLED, 2.160 x 1.440
+
តំណភ្ជាប់: Wi-Fi a/b/g/n/ac (Dual-Band, VHT80 MIMO), BT 4.1, USB-C
+
Camera ក្រោយ 5 MP, AF, ថតវីដេអូ 1.920x1.080
+
Camera មុខ: 5 MP
+
RAM: 8 GB
+
SSD: 256 GB
+
ថាមពលថ្ម: 5200 mAh អាចប្រើប្រាស់បាន ១០,៥ ម៉ោង

- តាមពិត Nokia D1C មិនមែនជាស្មាតហ្វូនទេ តែវាជា Tablet 13,8-inch, Full HD, RAM 3GB, camera 16MP/8MP?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Samsung, Tinhte


Tags: Samsung Galaxy S TabPro Gold Edition Laptop Hightech