CamNews

ភាពយន្ត 

ភាពយន្ត “Fast And Furious 8” ដែលហ្វេនទាំងអស់គ្នា រង់ចាំជាយូរឥឡូវ ចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ!

កំសាន្ត ៖ “Fast And Furious 8” ត្រូវបានទស្សនិកជនរាប់លាននាក់ជុំវិញពិភពលោក គាំទ្រយ៉ាងខ្លាំង តាំងពីវគ្គមុនៗមកម្លេះ ហើយនឹងមានឈុតពិសេសៗ ជាងមុនទៀតសម្រាប់វគ្គថ្មីនេះ។

នៅពេលដែល Dom និង Letty កំពុងតែរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ Brian និង Mia ក៏រស់នៅបែកពីក្រុមរបស់ពួកគេដែរ ហើយសមាជិកក្រុមដ៏ទៃទៀត ក៏រស់នៅបែបជីវិតសមញដូចគ្នាដែរ។ ប៉ុន្តែនៅពេលដែលមានមនុស្សស្រីអាថ៍កំបាំងម្នាក់ បង្ហាញខ្លួនហើយឆបោក Dom អោយប្រពឹត្តឧក្រិដកម្មដ៏ធំមួយ និងក្បត់មនុស្សដែលនៅជុំវិញខ្លួនគាត់ ក្រុមរប់សគាត់ក៏ប្រឈមជាមួយនឹងការប្រកួតប្រជែងមួយដែលមិនធ្លាប់មានពីមុនមក។




តួអង្គចាស់ៗ ដែលជា Idol របស់ទស្សនិកជន​ រួមទាំងតួអង្គថ្មីៗ បូករួមទាំងបេសកកម្មដ៏លំបាក នឹងធ្វើឲ្យអ្នកទស្សនាស្ញប់ស្ញែងជាមិនខាន។ ចង់ដឹងថាញាក់សាច់ហើយមានឈុតឆាកប្រណាំងឡានឡូយយ៉ាងណានោះកុំភ្លេចមកទស្សនាទាំងអស់គ្នាដែលមានចាក់បញ្ចាំងគ្រប់រោងកុនគ្រប់រោងភាពយន្តហើយជាប្រភេទ 3D & 4Dx។

ទស្សនា Trailer នៅទីនេះ

Trailer

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។



ប្រភព ៖ ប្រភព ៖ Westec Media Limited


Tags: Movie Article