CamNews

ទូរស័ព្ទ 

Lenovo Vibe X2 ថតរូបពីចម្ងាយ ដោយប្រើសញ្ញា តម្លៃ ៣៦៩,៩៩ដុល្លារ

ទូរស័ព្ទឆ្លាតវៃនេះ ត្រូវបានរចនាជា ៣ជាន់ រូបរាងស្ដើង និងប្រើឈីប 8-core Media Tek MT6595
4G LTE ជួយឱ្យម៉ាស៊ីនលឿន។

Vibe X2 គឺជាបេក្ខភាពថ្មី ចូលរួមក្នុងក្រុមស្មាតហ្វូនស្ដើង និងស្រាល នាបច្ចុប្បន្ន ដោយវាមាន
ទម្ងន់ ១២០ក្រាម និងកម្រាស់ ៧,២៧មម។ Vibe X2 ត្រូវបានរចនាជា ៣ជាន់ ដែលមានពណ៌
ខុសៗគ្នា គឺក្រហម ស និងលឿង ធ្វើឱ្យវាមានរូបរាងកាន់តែស្រស់ស្អាត ទាន់សម័យ។

ក្រៅពីចំនុចខាងលើ Vibe X2 ក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់កាមេរ៉ា។ អ្នក
ប្រើប្រាស់ អាចបញ្ជាឱ្យកាមេរ៉ា ថតដោយស្វ័យប្រវត្តពីចម្ងាយ តាមរយៈការប្រើដៃ ធ្វើកាយវិការ
ប្រើភ្នែកធ្វើជាសញ្ញា ឬសើចជាដើម។ ដោយប្រើកាមេរ៉ាក្រោយ ១៣ចុច និងផ្ចង់យករូបភាពដោយ
ស្វ័យប្រវត្ត Vibe X2 នឹងបញ្ចេញរូបភាពស្រស់ស្អាតបំផុត។

យោងតាម Lenovo ស្មាតហ្វូន Vibe X2 ប្រើឈីប 8-core Media Tek MT6595 4G LTE 2GHz ធ្វើ
ឱ្យម៉ាស៊ីនដំណើរការបានរលូនបំផុត សូម្បីតែប្រើកម្មវិធីច្រើនក្នុងពេលតែមួយ។

Vibe X2 ប្រើថ្ម កម្រិត 2.300mAh ដូច្នេះ អ្នកអាចហៅទូរស័ព្ទចេញចូល ជាបន្តបន្ទាប់ រយៈពែល
២២ម៉ោង ដោយប្រព័ន្ធ 2G ឬឡើងដល់ ជាង ១១ម៉ោង លើប្រព័ន្ធ 3G/4G ។ ស្មាតហ្វូននេះ អាច
ប្រើបាននូវប្រព័ន្ធ 2G, 3G, 4G , WLAN (Wi-Fi 802.11 b/g/n/ac, Wi-Fi hotspot), Bluetooth® 3.0
+ 4.1 LE ។

ម៉ាស៊ីននេះ មានអេក្រង់ ៥អ៊ិន្ឈ៍ Full HD និងប្រើអ៊ីនធឺរហ្វេស Vibe UI 2.0 របស់ Lenovo ដំណើរ
ការដោយប្រព័ន្ធប្រតិបត្តិ Android KitKat 4.4 ។

នៅលើផ្សារអនឡាញ eBay ស្មាតហ្វូន Lenovo Vibe X2 ប្រើប្រព័ន្ធ 4G ត្រូវបានដាក់​លក់ក្នុងតម្លៃ
តែ ៣៦៩,៩៩ដុល្លារអាមេរិក។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Tech/eBay


Tags: Lenovo Vibe X2 ស្មាតហ្វូន