CamNews

ព័ត៌មានជាតិ 

Update: រថយន្តជាច្រើនគ្រឿង កំពុងចេញទៅ​ជួយបាញ់​ពន្លត់​ភ្លើង ដែលកំពុង​ឆេះ​រោង​ចក្រផលិត​ប្រអប់​បាយ

(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង៤៖១៥នាទី រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ ភ្លើងនៅបន្តឆាបឆេះរោងចក្រផលិតប្រអប់បាយ «Cambo Handsome» នៅក្នុងបូរីសែនមនោរម្យ សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ នៅមិនទាន់រលត់នៅឡើយ ដោយមានអណ្តាតភ្លើង និងផ្សែងហុយឡើងងងឹមេឃ។ នៅពេលនេះ រថយន្តពន្លត់អគ្គិភ័យគ្រប់ទិសទីរបស់សមត្ថកិច្ច និងរបស់អង្គភាព៧១១ ព្រមទាំងកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ កំពុងជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យដ៏ខ្លាំងនេះ។ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ស្ថិតនៅកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh