CamNews

ភាពយន្ត 

“X-Men: Dark Phoenix” ជាខ្សែភាពយន្តតំបូងជាមួយតួអង្គឯកស្រីក្នុងចំណោម X-Men ស៊េរី (មានវីដេអូ)

ដូចដែលបានដឹងស្រាប់ហើយថាខ្សែភាពយន្តហូលីវូដដ៏ល្បីល្បាញបន្តគ្នាជាស៊េរី X-Men ដែលមានជាខ្សែស្រឡាយនោះនឹងត្រលប់មកវិញជាមួយនឹងតួអង្គឯកស្រី Jean Grey នៅក្នុងរឿង “X-Men: Dark Phoenix” ដែលធ្វើឲ្យវាជាខ្សែភាពយន្តតំបូងជាមួយតួអង្គឯកស្រីនៅក្នុងខ្សែស្រឡាយ X-Men ស៊េរី។

តួអង្គ Jean Grey គឺជាតួអង្គមួយដែលមានថាមពលពិសេសខ្លាំងបំផុតនៅក្នុងចំណោមមនុស្សដែលមានថាមពលពិសេសផ្សេងៗទៀត។ ដោយឡែកតួអង្គដែលសម្ដែងជា Jean Grey គឺកញ្ញា Sophie Turner ក៏បានទទួលការគាំទ្រយ៉ាងខ្លាំងផងដែរបន្ទាប់ពីបានសម្ដែងនៅក្នុងខ្សែភាពយន្តភាគអាមេរិក “Game of Thrones” ដែលទើបតែបញ្ចប់ទៅប៉ុន្មានសប្ដាហ៍មុននេះផងដែរ។


គួរបញ្ជាក់ផងដែរថាខ្សែភាពយន្ត “X-Men: Dark Phoenix” នេះនិយាយអំពី Jean Grey និងថាមពលដ៏ពិសេសរបស់នាងដែលអាចមានគ្រោះថ្នាក់ទៅដល់ភពផែនដី។ តើ Jean Grey នឹងមកដើម្បីសង្គ្រោះ ឬ បំផ្លាញពិភពលោកដែរ? ទាំងអស់នេះមាននៅក្នុងរឿង “X-Men: Dark Phoenix” ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី០៦ ខែមិថុនា ខាងមុខនេះហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។