CamNews

ភាពយន្ត 

រឿង “វិញ្ញាណចងពៀរ​” មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ​(មានវីដេអូ)

កំសាន្ត ៖ រឿង “វិញ្ញាណចងពៀរ”ជាខ្មោចដែលមានបីវគ្គក្នុងរឿងតែមួយ ដោយវគ្គនីមួយៗ លងបន្លាចខុសៗគ្នា។​ ដោយវគ្គទីមួយ និយាយអំពីអាគារមួយដែលពោរពេញដោយព្រលឹង និងខ្មោចដែលបានស្លាប់ជាច្រើន ហើយក៏មាននារីម្នាក់ដែលគាត់បានទៅជួលបន្ទប់មួយក្នុងអាគារនោះ និងបានរាប់អានមិត្តថ្មីម្នាក់ដែលនាងមិនបានដឹងថាមិត្តម្នាក់នោះគឺជាខ្មោចនោះទេ។ តើនឹងមានអ្វីកើតឡើងលើនាងបន្តទៀត នៅពេលដែលនាងរស់នៅជាមួយខ្មោចរាល់ថ្ងៃ? ចំនែកសាច់រឿងទីពីរ និយាយអំពីស្នាមសាក់មច្ចុរាជ ដែលអ្នកណាៗដែលបានសាក់រួចហើយនឹងត្រូវស្រីម្នាក់ស្រូបយកព្រលឹង ដើម្បីបន្តជីវិតរបស់នាង។ នាងតែងតែធ្វើបែបនេះរហូតបានជូបនារីម្នាក់ដែលកំពុងពរពោះ តើនាងគិតយ៉ាងណា? តើនាងនឹងស្រូបព្រលឹងរបស់ស្រីម្នាក់ដែលនឹងជិតក្លាយទៅជាម្តាយគេ រឺក៏សុខចិត្តបន្តោយអោយស្លាប់ខ្លួនឯង? ចុងក្រោយជារឿងប្រភេទតារាអ៊ីនធីណេតដែលព្រមធ្វើគ្រប់យ៉ាងដើម្បីបានចំនួន view និង like ពីមិត្តភ័ក្ភក្នុងសង្គមអ៊ីនធីណេត។ ពួកគេហ៊ានដល់ថ្នាក់ទៅគាស់ករកាយរឿងគូស្នេហ៍មួយគូដែលបានស្លាប់ទៅហើយ ដែលធ្វើអោយព្រលឹងគូស្នេហ៍នោះខឹងជាខ្លាំង។ តើពួកគេអាចរួចខ្លួនទេនៅពេលដែលពួកគេបានទៅរំខានព្រលឹងគូស្នេហ៍នោះ? ដើម្បីស្រាយចំងល់ទាំងនេះ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាជាមួយនឹង រឿង “វិញ្ញាណចងពៀរ” ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited 

Tags: Movie Article