CamNews

ព័ត៌មានអន្តរជាតិ 

បែកការណ៍ ហេតុផលធ្លាក់យន្តហោះ ៖ ពីឡុត សម្រេចបិទលែងដំណើរការ ម៉ាស៊ីនឆ្វេង ក្រោយម៉ាស៊ីនខាងស្តាំ អស់ថាមពល

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ កោះតៃវ៉ាន់ គូសបញ្ជាក់ក្តែងៗអោយដឹងថា  ក្រុមការងាររបស់ខ្លួន​កំពុង តែធ្វើការតាមដានស៊ើបអង្កេត ទៅលើហេតុផល ថាតើ ហេតុអ្វីបានជា ម៉ាស៊ីន   យន្តហោះ ក្រុមហ៊ុនអា កាសចរណ៍ TransAsia ត្រូវបានបិទលែងអោយដំណើរការ នាវិនាទីធ្លាក់ចុះ កាលពីថ្ងៃពុធកន្លងផុតទៅ ថ្មីៗនេះ ។


ទិន្នន័យ ពីប្រអប់ខ្មៅយន្តហោះធ្លាក់ ដែលត្រូវបានស្រង់ត្រលប់មកវិញពីបរិវេណយន្តហោះធ្លាក់នៅក្នុង ទឹកទន្លេនោះ មានការបញ្ជាក់អោយដឹងថា ពីឡុតបើកយន្តហោះ បានសម្រេចចិត្តបិទម៉ាស៊ីនយន្តហោះ មួយគ្រឿងលែងអោយដំណើរការ បន្ទាប់ពីម៉ាស៊ីនយន្តហោះមួយផ្សេងទៀត បាត់បង់ថាមពល   (pilots shut down one engine after the other lost power) ។ យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុន អាកាសចរណ៍ ក្នុងស្រុកនៃកោះតៃវ៉ាន់ TransAsia បញ្ជាក់ថា ក្រុមការងារ ជាពីឡុតបើកយន្តហោះ  ទាំង អស់នឹងចូល រួមក្នុងការស៊ើបអង្កេត ស្តីអំពី ប្រធានបទមួយនេះ ។


គួររំឮកថា ជនរងគ្រោះ ១៥ នាក់ ត្រូវបានជួយសង្គ្រោះ អោយរស់រានមានជីវិត ខណៈ ៣៥ នាក់នៃក្រុម មនុស្សធ្វើដំណើរ សរុប ៥៨ នាក់ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ ជាការស្រាយបំភ្លឺពីសំណាក់ លោក Thomas Wang អគ្គនាយកនៃក្រុមប្រឹក្សាភិបាល សុវត្ថិភាព អាកាសចរណ៍   ស៊ីវិល  កោះតៃវាន់ អោយដឹងថា ម៉ាស៊ីនយន្តហោះផ្នែកខាងស្តាំ បានបន្លឺឡើងនូវសញ្ញាអាសន្ន នាវិនាទី   ទី  ៣៧ បន្ទាប់ពី ធ្វើការហោះឡើង ចេញពីអាកាសយានដ្ឋាន Songshan ក្រុង Taipei បានតែបន្តិច តែប៉ុណ្ណោះ ។

ទន្ទឹមនឹងគ្នានេះ អាថ៍សម្លេងចេញពីប្រអប់ខ្មៅយន្តហោះ នៃឧបករណ៍ថតសម្លេង ពីបន្ទប់កាប៊ិនអាចជា សម្លេងពីឡុតបើកយន្តហោះ អោយដឹងថា "អាសន្នហើយ អាសន្នហើយ មានផ្សែងហុយចេញពីម៉ាស៊ីន " ជាមួយនឹងបរិបទ លើកឡើងនេះ លោក Wang អោយដឹងថា ករណីម៉ាស៊ីនមានបញ្ហា  ត្រង់ប្រការនេះ អាចបណ្តាលមកពី ភាពមិនប្រក្រតី នៃការផ្គតផ្គង់សាំង ទៅដោយម៉ាស៊ីនយន្តហោះ ។

៣៧ វិនាទី បន្ទាប់ពីយន្តហោះ ហោះឡើង បានតែបន្តិច ម៉ាស៊ីនយន្តហោះផ្នែកខាងស្តាំ  ក៏លែងដំណើរ ការ បន្ទាប់ពីបន្លឺឡើង សញ្ញាអាសន្ន ភ្លាមៗ ពីឡុតបានសម្រេចចិត្តបិទការដំណើរការម៉ាស៊ីនយន្តហោះ ផ្នែកខាងឆ្វេងមួយគ្រឿងទៀត ក្នុងន័យ ផលិតថាមពលឡើងវិញ ដោយប៉ុនប៉ង និង  បញ្ឆេះម៉ាស៊ីនម្តង ទៀត តែជាអកុសល យន្តហោះ បានធ្លាក់ចុះ នាវិនាទី ទី ៧២ បាត់ទៅហើយ ។ មន្រ្តី  ផ្លូវការ បន្តអោយ ដឹងថា ពុំទាន់ជាក់ច្បាស់នោះទេ ហេតុអ្វីបានជាចាំបាច់ បិទការដំណើរការ  ម៉ាស៊ីន យន្តហោះផ្នែកខាង ឆ្វេង ខណៈយន្តហោះ ATR 72-600 អាចហោះហើរ ដោយម៉ាស៊ិនតែមួយបាននោះ ។​

គួររំឮកថា​ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានធ្លាក់ចុះ ចូលទៅក្នុង    ទន្លេ Keelung អំឡុង ពេលធ្វើដំណើរ ឆ្ពោះទៅកាន់កោះ Kinmen ។ របាយការណ៍បន្ទាប់បន្សំ នឹងមានការចេញផ្សាយ អំឡុង រយៈពេល ៣០ ថ្ងៃក្រោយយន្តហោះធ្លាក់ ខណៈរបាយការណ៍ផ្លូវការ នឹងចេញ   ផ្សាយជាសាធារណៈ អំ ឡុង ៣ ទៅ ៦ ខែបន្ទាប់ ៕

- អាន ៖ "ចង់ចំណេញដាច់ចំណង" ហេតុផលសង្ស័យ មិននឹកស្មានដល់ នាំអោយធ្លាក់យន្តហោះ​TransAsia សម្លាប់មនុស្សរាប់សិបនាក់

- អាន ៖ អព្ភូតហេតុ សំណាងហួស ក្នុង ១ ពាន់លានគ្រោះថ្នាក់ ប្តូរទៅកាន់កៅអី អង្គុយ "រស់" មុនយន្តហោះធ្លាក់

- អាន ៖ ករណីធ្លាក់យន្តហោះ TransAsia បុកស្ពានអាកាស រួចធ្លាក់ចូលទន្លេ អ្នកស្លាប់កើនឡើងដល់ ៣១ នាក់ (វីដេអូ)

- អាន ៖ Hot ៖ យន្តហោះធ្លាក់ មុននេះបន្តិច ចំកណ្តាលក្រុង ធ្លាក់ចូលទន្លេ បន្ទាប់ពីបុកដៃស្ពាន (មានវីដេអូ)


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Taiwan Int news Unt news Breaking news Hot news Asia TransAsia Plane