CamNews

ភាពយន្ត 

Everything, Everything រឿងស្នេហារវាងគូស្នេហ៍មួយគូដែលអ្នកធ្វើឲ្យអ្នកស្រក់ទឹកភ្នែកបាន

កំសាន្ត ៖ មានអារម្មណ៍យ៉ាងម៉េចទៅបើសិនជាអ្នកមិនអាចប៉ះពាល់អ្វីៗទាំងអស់នៅពិភពខាងក្រៅ? ដូចជាមិនអាចស្រូបខ្យល់បរិសុទ្ធ មិនអាចត្រូវកម្តៅព្រះអាទិត្យ រឺមិនអាចជួបផ្ទាល់ជាមួយមនុស្សដែលអ្នកស្រលាញ់នោះ?



"Everything, Everything" ជារឿងថ្មីមួយរបស់ផលិតកម្ម Warner Bros ដែលធ្លាប់បានផលិតរឿង Me Before You កាលពីឆ្នាំមុនដែលបានធ្វើឲ្យកក្រើកស្រទាប់យុវវ័យម្តងរួចមកហើយ ឆ្នាំនេះ Warner Bros បាននាំយក Everything, Everything មកបង្ហាញវិញម្តង ជារឿងរ៉ាវស្នេហារបស់ក្មេងស្រីអាយុ 18ឆ្នាំឈ្មោះ Maddy ដែលឆ្លាត ឆ្ងល់ច្រើន និងមានការស្រមើស្រមៃខ្ពស់ ប៉ុន្តែជាអកុសល ដោយសារមានជម្ងឺនាងមិនអាចចាកចេញទៅបរិយាកាសខាងក្រៅ ពោលគឺនាងដូចជាប់ឃុំក្នុងផ្ទះ ក្រោយមកជីវិតរបស់នាងផ្លាស់ប្តូរយ៉ាងខ្លាំង ព្រោះវត្តមានរបស់ Olly ដែលជាអ្នកជិតខាងថ្មីដែលនាំឱ្យពួកគេហ៊ានលះបង់គ្រប់យ៉ាងដើម្បីឱ្យបាននៅជាមួយគ្នា។ តើចុងក្រោយស្នេហារវាងពួកគេនឹងទៅជាយ៉ាងណា?



“Everything, Everything” ចូលរួមសម្តែងដោយតារាក្មេងៗ ល្បីៗ ដូចជា Nick Robinson ដើរតួជា Olly ដែលហ្វេនប្រាកដជាស្គាល់ច្បាស់ហើយ ព្រោះគាត់ធ្លាប់សម្តែងក្នុងរឿងដ៏ល្បី មានចំណងជើងថា “Jurassic World” និង “The 5th Wave” ចំណែកឯ Amandla Stenberg ដើរតួជា Maddy ក៏ធ្លាប់សម្តែងក្នុងរឿងដ៏ល្បីមានចំណងជើងថា “The Hunger Games” ផងដែរ។ ឈុតឆាកកំសត់ កំប្លែង គ្រួសារ ជាពិសេសគឺទេសភាពដ៏ស្រស់ត្រកាលនឹងបង្ហាញក្នុងភាពយន្តនេះ។ មិនចាំបាច់និយាយដល់បទចម្រៀងដែលមាននៅក្នុងរឿងមួយនេះទេគឺពិរោះសឹងតែទាំងអស់តែម្តង។ កុំភ្លេចមកទស្សនារឿងនេះទាំងអស់គ្នានៅគ្រប់រោងភាពយន្តនៅថ្ងៃនេះ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា:www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie article Everything Everything