CamNews

មិនគួរឲ្យជឿ 

"ប្លែកៗ" ក្រោកពីដេកឡើង បាត់ប្រដាប់បន្ដពូជ!

 
ចិន៖​ បើតាមការបង្ហាញពីក្រុមប៉ូលីស ក្រុង Wenling កាលពីដើមសប្ដាហ៍នេះថា បុរសវ័យ
កណ្ដាលដ៏អភ័ព្វម្នាក់ ត្រូវបានគេកាត់ប្រដាប់ផ្លូវភេទបាត់ (លិង្គ) ខណៈដែលគាត់កុំពុងដេក
លក់ក្នុងបន្ទប់គេងរបស់គាត់។

លោក Fei Lin មានវ័យ ៤១ឆ្នាំ រស់នៅក្នុងភូមិ Niqio ប្រទេសចិន ត្រូវបានជនមិនស្គាល់មុខ
លូចចូលទៅក្នុងផ្ទះគាត់​ ហើយបានលួចកាត់ប្រដាប់ភេទគាត់បាត់។ នេះបើតាមសេចក្ដីរាយ
របស់ពត៌ក្នុងស្រុក របស់ចិន កាលពីពេលកន្លងទៅថ្មីៗនេះ។



លោក Fei Lin ត្រូវបានគេលួចកាត់ប្រដាប់ភេទបាត់

បើតាមការអោយដឹងពីក្រុមប៉ូលីសបានអោយដឹងថា​ បុរស Fei ប្រហែលជាត្រូវចោរ យក
ស្បោងដែលមានជាតិថ្នាំសណ្ដប់ម្យ៉ាង មកដាក់ក្ដោបលើមុខគាត់ ពោលគឺធ្វើអោយគាត់ដេក
យ៉ាងលង់លក់បំផុត។  ចំពោះលោក Fei Lin វិញគាត់បាននិយាយថា ពេលគាត់ភ្ងាក់ឡើង
គឺ គាត់បានឃើញ ឈាមហូរពេញជើងរបស់គាត់ទៅហើយ ភា្លមនោះលិង្គរបស់គាត់ក៏បាត់
ផងដែរ។



តាមប្រភពអោយដឹងពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាងលោក Lin បានអោយដឹងថា ករ
ណី លួចកាត់ប្រដាប់ភេទលោក Lin គឺប្រហែលមកពីគំនុំ​ ដែលពីមុនមក លោក Lin តែងតែ
ធា្លប់បានលួចសាហាយស្មន់ ជាមួយប្រពន្ធ កូនគេជាញឹកញាប់។ ទោះបីជាយ៉ាងណាក៏ដោយ
ក៏ក្រុមមន្ដ្រីប៉ូលីសនឹងធ្វើការស្រាវជ្រាវ រកជនដៃដល់អោយឃើញដែរ៕

ដោយ៖ វាសនា
ប្រភព៖​​ complex


Tags: unbelievable dangerous chinese Fei Linlost penis