CamNews

ទូរស័ព្ទ 

LG និយាយជាផ្លូវការពី Optimus G Pro: 5.5-inch FullHD, CPU Quad Core Snapdragon 600

ក្រោយពីមានព័ត៌មានចចាមអារាមជាច្រើនបានលេចឡើង កាលពីថ្ងៃម្សិលមិញ LG បានណែនាំ
ជាផ្លូវការនូវ Optimus G Pro, ស្មាតហ្វូនស៊េរីខ្ពស់ រួមជាមួយនឹងអេក្រង់ទំហំធំ 5.5-inch កំរិតពន្លឺ
FullHD។ 

មានតួនាទីជាផលិតផលថ្មីរបស់ក្រុមហ៊ុន LG, G Pro ត្រូវបានបំពាក់នូវរូបសណ្ឋានដ៏ខ្លាំងមួយ
ដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង ជាមួយផលិតផលពីក្រុមហ៊ុនផ្សេង
ដូចជា Sony Xperia Z រឺ HTC Butterfly។ វាត្រូវបានបំពាក់នូវ CPU Quad Core Snapdragon
600 ថ្មីបំផុតរបស់ Qualcomm ជាមួយនឹងល្បឿន 1.7GHz, RAM 2GB និងមានមេម៉ូរីក្នុង 32GB,
ហើយអ្នកប្រើប្រាស់ក៏អាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD។ Optimus G Pro ក៏ជា
ស្មាតហ្វូនដំបូងគេរបស់ LG ដែលបានបំពាក់បច្ចេកវិទ្យាសាកថ្មអត់ខ្សែ ជាមួយថ្មទំហំ 3140mAh។



LG Optimus G Pro ត្រូវបានចាប់ផ្តើមដាក់លក់ពីសប្តាហ៍នេះតទៅ ប៉ុន្តែលក់តែក្នុងប្រទេសកូរ៉េតាម
រយះក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ SK Telecom, KT និង LG Uplus ជាមួយតំលៃប្រហែល 897$។ បច្ចុប្បន្ន
នៅមិនទាន់ព័ត៌មានណាមួយនិយាយពីការដាក់លក់នៅទីផ្សារប្រទេសផ្សេងទៀតឡើយ។ ប្រហែល
ជាត្រូវរង់ចាំដល់ត្រីមាសទី II ទើបវាត្រូវបានដាក់លក់នៅអាមេរិច។ LG ក៏បាននាំយកស្មាតហ្វូនថ្មី
នេះទៅ Mobile World Congress 2013 ដែលនឹងប្រារព្ធធ្វើឡើងនៅចុងខែនេះផងដែរ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: LG Optimus G Pro 5.5-inch FullHD smartphone hightech