CamNews

ទូរស័ព្ទ 

ដឹងអត់ថាទូរស័ព្ទ Samsung ស៊េរី Galaxy ជាប់ចំណាត់ថ្នាក់លេខ ១ នៅកម្ពុជា?

បច្ចេកវិទ្យា ទូរស័ព្ទ ៖ ទូរស័ព្ទ Samsung ស៊េរី Galaxy គឺជាស៊េរី នៃទូរស័ព្ទបំពាក់ប្រព័ន្ធ ប្រតិបត្តិការ Android បានរចនា ឡើង និងផលិត ដោយក្រុមហ៊ុន Samsung Electronics។ ផលិតផលនេះមានរួមបញ្ចូល ទាំងស៊េរី ទូរស័ព្ទ Galaxy ដែលជាស៊េរីស្មាតហ្វូន លំដាប់ខ្ពស់ និងស៊េរីទូរស័ព្ទ Galaxy Note ដោយភ្ជាប់បន្ថែមនូវប៊ិច ដែលមាន មុខងារ យ៉ាងអស្ចារ្យ ។

តាមរយៈការតំាងចិត្ត និងសន្យា ក្នុងការដាក់បញ្ចូល នូវគំនិតសំខាន់ ៣ មានដូចជា ភាពល្អប្រណិតលើសគេ វៃឆ្លាត ជាងគេ និង កាន់តែ ពិតដូចបេះបិទ។ ដូច្នេះហើយ បានជាគ្រប់ទូរស័ព្ទស៊េរី Galaxy ត្រូវបានបំពាក់ នូវលក្ខណៈពិសេសល្អដាច់គេ ដែលគ្មានគូប្រៀប។ និស្សិតម្នាក់ឈ្មោះ សីហា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឆ្នាំទី៣ បានធ្វើការប្រៀបធៀប ទូរស័ព្ទជាច្រើនម៉ូដែល មុននឹងសម្រេច ចិត្តទិញទូរស័ព្ទ ណាដែល ស័ក្តិសមបំផុតសម្រាប់គាត់ ។

សីហា បាននិយាយថា «មិត្តភ័ក្តិរបស់ខ្ញុំ បានណែនាំខ្ញុំ ឲ្យជ្រើសរើស ទូរស័ព្ទស្មាតហ្វូន ម៉ាកល្បីៗមួយចំនួន តែដល់ទីបំផុត ខ្ញុំបែរជាសម្រេចចិត្តទិញ ទូរស័ព្ទ Samsung Galaxy Note4 ទៅវិញ» គាត់បានបន្ថែមថា «ខ្ញុំបានធ្វើការប្រៀបធៀប លក្ខណៈសម្បត្តិ និងអត្ថប្រយោជន៍ របស់ទូរស័ព្ទ ទាំងនោះ ដោយផ្អែកលើ ការប្រើប្រាស់ដែលជាតម្រូវការប្រចាំថ្ងៃរបស់ខ្ញុំ រួមទាំងការកម្សាន្ត។ សម្រាប់ខ្ញុំ ក៏ដូចជា និស្សិតដ៏ទៃដែរ ការកត់ត្រា ពិតជាកត្តាមួយ សំខាន់ដែលគ្មានទូរស័ព្ទ ស្មាតហ្វូន ណាមានសមត្ថភាពដល់ Samsung Galaxy Note 4 ទេ ម្យ៉ាងទៀត វាមើលទៅដូចអ្នក ធ្វើការថ្លៃថ្នូរចឹង ព្រោះមិត្តភ័ក្តិ របស់បងប្រុសខ្ញុំ ដែលធ្វើការ នៅក្រុមហ៊ុនធំៗ ភាគច្រើនសុទ្ធតែប្រើ Samsung Galaxy Note 4 ដែរ ។»

លក្ខណៈសម្បត្តិ ដ៏អស្ចារ្យនៅលើស៊េរីទូរស័ព្ទ Galaxy របស់អ្នក៖

អំពីទូរស័ព្ទ Galaxy Note 4

-ផ្ទៃអេក្រង់ធំ 5.7 អ៊ីញ ហ៊ុមព័ទ្ធដោយលោហៈ រឹងមាំ ភ្លឺ ស្រស់ស្អាត រាងស្តើងផ្តល់ ភាពងាយស្រួល

-អេក្រង់កម្រិតច្បាស់ឥតខ្ចោះ 25D Super AMOLED

-S Pen ជាប៊ិកដ៏ឆ្លាតវៃ មានការច្នៃប្រឌិតខ្ពស់ ងាយស្រួលកត់ត្រា និងមានមុខងារដូច Mouse ឬ ប៊ិកពិតប្រាកដ អាចគូសព្រាង ឬផ្លាស់ប្តូរទីតាំងអក្សរ រូបភាព ដែលយកចេញ រូបថត កាម៉ារ៉ាភ្លាមៗ បានថែមទៀតផង ។ គ្រប់យ៉ាងពិតជាងាយស្រួលជាមួយ S Pen

-គុណភាពកាម៉ារ៉ាថតយ៉ាងច្បាស់ ជាមួយកាម៉ារ៉ាក្រោយទំហំ ១៦ មីហ្គាភីសែល និងកាម៉ារ៉ាមុខ ៣.៧ មីហ្គាភីសែល សម្រាប់ថតរូបខ្លួនឯង (Selfie) បានយ៉ាងងាយស្រួល

-Multi Window ដែលអាចប្រើប្រាស់បានច្រើនកម្មវិធី ក្នុងពេលតែមួយ ដែលធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែងាយ ស្រួលអាចមើល និងប្រើ Window ច្រើនក្នុងពេលតែមួយ

-សាកថ្មបានលឿនឆាប់ពេញ និងជួយសន្សំសំចៃបានយ៉ាងច្រើន (Power Saving)

អំពីទូរស័ព្ទទូរស័ព្ទ Galaxy S5

-បំពាក់កម្មវិធី S Health ដែលអាចពិនិត្យសុខភាព វាស់ស្ទង់ចង្វាក់បេះដូង និងអត្ថប្រយោជន៍ជាច្រើនទៀតក្នុងការតាមដានសុខភាព

-ប្រព័ន្ធការពារធូលី និងមិនជ្រាបទឹក

-ប្រើអ៊ីនធើណិតបានលឿនរហ័សទាន់ចិត្ត

អំពីទូរស័ព្ទ Galaxy Alpha

-បដិវត្តន៍នៃរចនារូបរាងយ៉ាងថ្មីស្រឡាង រាងស្តើង និងស្រាល ប៉ុន្តែរឹងមាំអស្ចារ្យ តាមរយៈការររចនា យ៉ាងផ្ចិតផ្ចង់ ដ៏ប្រណិតទំនើប ដោយប្រើលោហៈដ៏រឹងមាំវ័ន្តព័ទ្ធជុំវិញគែម

-បំពាក់ CPU ប្រភេទ Octa-Core (Cortex-A15 Exynos 5) មានសន្ទុះល្បឿន 1.8 GHz និងប្រភេទ Cortex-A7 មានសន្ទុះល្បឿន 1.3 GHz ជាមួយ Ram ទំហំ 2GB និងអង្គចងចាំដ៏ធំ 32 GB ប្រើប្រព័ន្ធប្រតិបត្តិការជាមួយ Android 4.4.4 KitKat

តើទូរស័ព្ទបែបណាដែលល្អបំផុតសម្រាប់អ្នក? ជ្រើសរើសប្រភេទទូរស័ព្ទ Galaxy ស៊េរីដែលសក្តិសម បំផុត សម្រាប់លោកអ្នក ឥឡូវនេះ រួចចាប់ផ្តើមជីវិត រស់នៅប្រកប ដោយភាពអស្ចារ្យ និងប្រសើរ របស់អ្នកក្នុងថ្ងៃនេះ ៕     

អំពីក្រុមហ៊ុន  Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មីនិងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់តែប្រសើរឡើងនូវពិភព        ទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនី  និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។


ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech