CamNews

ប្លែកៗ 

ប្លែកៗ៖ សេវាកម្ម ដេកអោប ផ្ដល់ភាពកក់ក្ដៅ ពីស្រីស្អាត សិចស៊ី តែមិនបំរើ ផ្លូវភេទ

មនុស្សជាច្រើនណាស់ដែលធ្វើការយ៉ាងសស្រាក់សស្រាំ ហើយអស់កម្លាំងជាខ្លាំងនៅពេលថ្ងៃ
តែប្រសិនបើពេលយប់គេបានទទួលកាអោបយ៉ាងកក់ក្ដៅនោះ ប្រហែលជាធ្វើអោយគេងលក់
ស្រួលណាស់ហើយមើលទៅ។ តែវាមិនងាយស្រួលសម្រាប់មនុស្សដែលគ្មានគូនោះទេ។ អស់
បារម្ភព្រោះកាលពីពេលថ្មីៗនេះនៅប្រទេសជប៉ុនបានបើកហាងមួយដែលបំរើសេវាកម្មផ្ដល់ស្រី
ស្អាត សិចស៊ី ដើម្បីដេកអោបផ្ដល់ភាពកក់ក្ដៅ ជូនពេញមួយយប់ តែមិនបំរើផ្លូវភេទ ដែលហាង
នោះមានឈ្មោះថា Soineya។

នេះវាជាលើកទី ១ ហើយដែលមានការបើកបំរើសេវាកម្មបែបនេះនៅប្រទេសជប៉ុន ដែលមនុស្ស
ដែលត្រូវការភាពកក់ក្ដៅផ្លូវចិត្តក្រោយពេលធ្វើការហត់ពេញមួយថ្ងៃអាចរកអ្នកគេងអោបបាន
យ៉ាងស្រួលជាស្រីស្អាត ហើយសិចស៊ី ទៀតផង។

ហាងនេះត្រូវបានបើកកាលពីថ្ងៃទី ២៥ ខែមុននេះ ដែលមានមនុស្សជាច្រើនបានប្រើប្រាស់នូវ
សេវាកម្មនេះផងដែរ ហើយត្រូវបានគេដាក់រហ័សនាមថា Store Sleep With Special ឬ Cafe
Hug តម្លៃនៃការគេងអោបមួយយប់គឺ ៧៧ ដុល្លាអាមេរិក តែខាងហាង Soineya ក៏បានបញ្ជាក់
ផងដែរថា សេវាកម្មគីគេងអោប មិនបំរើផ្លូវភេទនោះទេ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: japan sex hug shop sleep