CamNews

តារា 

សរុបព័ត៌មានកក្រើកប្រចាំឆ្នាំ ២០១៨ របស់តារាថៃ

ថៃ ៖ នៅក្នុងឆ្នាំ ២០១៨ មានព័ត៌មានកក្រើកជាច្រើននៅក្នុងប្រទេសថៃ ដោយនៅក្នុងនោះក៏មានទាំងព័ត៌មានល្អ និងព័ត៌មានអាក្រក់ ដែលធ្វើឲ្យមហាជនមានការតាមដានយ៉ាងច្រើន ។ 

១. Songkran Tejanarong និង Aff Taksaorn បានប្រកាសលែងលះគ្នា ដោយមហាជនមានការសង្ស័យថា ខាងប្រុសលួចមានស្រី ស្រាប់តែមិនបានប៉ុន្មានក៏មានដំណឹងលេចលឺថា ជនទីបីនោះគឺនាង Matt Peeranee ដែលជាតារាសម្តែងល្បីឈ្មោះមួយរូប ។ 


២. ក្រោយជួបជីវីតលែងលះគ្នាហើយ នាង Janie Tien Phosuwan ក៏បានជួបនិងរៀបការជាមួយនិងលោក Mickey Allapach Na Pombhejara ដែលមានអាយុប្អូននាងដល់ទៅ ១០ ឆ្នាំហើយស្រលាញ់គ្នាយ៉ាងខ្លាំង ។ 


៣. ងាកមកចាប់អារម្មណ៍ជីវីតស្នេហារបស់ នាង Warattaya nilkuha និងលោក Put puttichai ក៏បានរៀបការយ៉ាងមានសុភមង្គល ក្រោយទាក់ទងគ្នាជាសង្សារអស់រយៈពេលជាច្រើនឆ្នាំ ។​


៤. ទំនាក់ទំនងស្នេហារបស់នាង Kwan Usamanee Vaithayanon និងលោក Golf Pichaya បានត្រលប់មកជួបជុំគ្នាជាថ្មីម្តងទៀត ក្រោយពីបែកគ្នាអស់រយៈពេល ១០ ឆ្នាំ ។ ក្រោយមកមិនបានប៉ុន្មានស្រាប់តែអ្នកទាំងពីរបានបែកគ្នាជាថ្មីម្តងទៀត ។ 


៥. បន្ទាប់ពីតបបារីបានសម្រេច លោក Pok Chirathivat ក៏មានកូនភ្លោះជាមួយនិងភរិយាបណ្តូលចិត្តគឺនាង Margie rasri ហើយកូនភ្លោះរបស់ពួកគេនឹងចាប់កំណើតនៅដើមខែ មេសា ។​


៦. ចំពោះស្នេហារបស់លោក Alek teeradetch និង Toey Jarinporn ដើមឡើយក៏ទទួលនូវការរិះគន់យ៉ាងច្រើន នៅពេលដែលអ្នកទាំងពីរបើកបង្ហាញទំនាក់ទំនងស្នេហាជាលើកដំបូង ៕



ដោយ ៖ គន្ធា


Tags: Alek teeradetch Toey Jarinporn