CamNews

យល់ដឹង 

នេះទើបសមជា Super Mom មែន!

អ្នកម៉ាក់ស្រលាញ់កូន ម្ដាយគ្រប់រូបមួយណាក៏ស្រលាញ់កូនរបស់ខ្លួនដែល ហើយមិនដែលហ៊ាន
រអ៊ូថាហត់ក្នុងការចិញ្ចឹមបីបាច់កូននោះទេ ដូចជាស្រីម្នាក់នេះជាដើម។ នាង Emily Finch អាយុ
៣៤ ឆ្នាំមកពី Portland, Oregon សហរដ្ឋអាមេរិក ប្រហែលជាអាចទុកជា Super Mom បានហើយ
មើលទៅ។

ជារៀងរាល់ថ្ងៃស្រ្តីម្នាក់នេះត្រូវជិះកង់ដឹកកូនប្រុសស្រីចំនួន ៦ នាក់ទៅកាន់សាលារៀនដែលមាន
ចម្ងាយជាង ៣២ គីឡូម៉ែត្រដែលសរុបទៅនាងត្រូវឌុបទម្ងន់ប្រមាណជាង ២៥៤ គីឡូក្រាម។ ជា
មួយគ្នានេះនាងដោយសារតែដឹកកូនទៅរៀនបានស្រកទម្ងន់អស់ជាង ១២ គីឡូក្រាមហើយ។

កង់ដែលនាង Emily បានរចនាម៉ូដមកនេះគឺត្រូវបាននាងធ្វើមកតាមកង់ដឹកជាប្រពៃណីរបស់ជន
ជាតិហូឡង់ ដែលត្រូវបានដាក់ឈ្មោះថា Bakfiet។ នាងបាននិយាយថា នាងមានគ្រួសារមួយធំ
មានកូន ៦ នាក់ប្ដី ១ ផ្ទះធំមួយ រថយន្តមួយដែលផ្ទុកមនុស្សបាន ៩ នាក់ ប៉ុន្តែនាងមានអារម្មណ៍
ថាការរស់នៅបែបនេះវាហាក់បីដូចជាគ្នា ភាពរសរវើកទាល់តែសោះ ហេតុននេះហើយបានជា
នាងសម្រេចចិត្តក្នុងការប្រើប្រាស់កង់ដើម្បីដឹកកូនទៅរៀនទៅវិញ៕


ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: mother usa kids bike