CamNews

ប្លែកៗ 

មុនស្លាប់ មន្ត្រីរដ្ឋាភិបាលម្នាក់​បញ្ជាឲ្យភរិយា កប់សាកសព​ខ្លួនជាមួយ ប្រាក់រាប់​ម៉ឺនដុល្លារ ដើម្បី...

(អ៊ុយហ្គាន់ដា)៖ មន្ត្រីរដ្ឋាភិបាលម្នាក់នៅអ៊ុយហ្គាន់ដា បានបញ្ជាជាផ្លូវការឲ្យក្រុមគ្រួសារ កប់ប្រាក់ដ៏ច្រើនជាមួយនឹងសពរ បស់ខ្លួនពេលដែលស្លាប់ទៅដោយប្រាប់ បងប្អូនប្រុសស្រីឲ្យដឹងឮដើម្បីឲ្យភរិយាអនុវត្តទៅតាមបណ្តាំនេះផង។

លោក Charles Obong អាយុ៥២ឆ្នាំគឺជាមន្ត្រីជាន់ខ្ពស់ម្នាក់ដែលធ្វើការអស់រយៈពេល១០ ឆ្នាំហើយនៅ ក្រសួងមុខងារសាធារណៈហើយមួយរយៈក្រោយ មកគាត់តែងតែឈឺមិនចេះចប់ ទើបផ្តាំផ្ញើក្រុមគ្រួសារ ជាពិសេសភរិយាឲ្យដាក់ ប្រាក់អ៊ុយហ្គាន់ដា ២០០ លានស្មើនឹង $55,000 ក្នុងមឈូសពេលគាត់ស្លាប់ដើម្បីឲ្យព្រះ ជួយសម្រាលអំពើបាបទាំងឡាយដែលគាត់បានធ្វើពេលនៅមានជីវិតតែមិនបានបង្ហាញថាទង្វើអ្វីខ្លះទេ។

សពរបស់មន្ត្រីរូបនេះត្រូវបានកប់នៅ Lira ហើយស មាជិកគ្រូសារអាចគាស់មឈូស ចេញបានក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីយកប្រាក់ចេញវិញក្រោយពីបញ្ចុះតាមឆន្ទៈអ្នកស្លាប់រួច៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unt news Hot news Breaking news