CamNews

ទូរស័ព្ទ 

Google ចាប់ផ្តើមដាក់លក់ Galaxy S4 និង One ប្រើ Android Original ហើយ

ស្មាតហ្វូនពីរ Version Google Edition ទើបតែត្រូវបានធ្វើការបង្ហាញខ្លួន នៅលើ Google Play
ដែលនឹងប្រើប្រព័ន្ធប្រតិបត្តិការ Android ថ្មីដំបូងគេបំផុត Jelly Bean 4.2.2 ដូចនឹង Nexus 4
ហើយមិនមានបន្ថែម Software, Application ឬ ផ្លាស់ប្តូរ Interface ណាមួយពីខាង Samsung
និង HTC ឬក្រុមហ៊ុនទីបីណាផ្សេងទៀត ក្រៅពី Google ឡើយ។

បច្ចុប្បន្នអតិថិជន អាចធ្វើការកុម្មង់ទិញ Online នៅលើ Google Play Store ប៉ុន្តែទាល់តែដល់
ដើមខែកក្កដា ទើបទទួលបានទំនិញ។ Google ទើបតែអនុញ្ញាត ឲ្យធ្វើការដាក់លក់ស្មាតហ្វូន
នេះ ដល់បណ្តាហាងនៅអាមេរិចប៉ុណ្ណោះ។

ក្នុងនោះ រូបសណ្ឋាន Hardware នៃម៉ូដែលថ្មីទាំងពីរនេះ មិនមានអ្វីផ្លាស់ប្តូរទេ បើប្រៀបជា
មួយ Version ដែលកំពុងដាក់លក់នៅលើទីផ្សារ បច្ចុប្បន្ន។ Smartphone របស់ HTC នៅតែ
ប្រើប្រាស់អេក្រង់ Full HD 4,7 inch ប្រើ chip Snapdragon 600 Quad Core ល្បឿន 1,7 GHz,
RAM 2 GB, ថ្ម 2.300 mAh រួមជាមួយកាមេរ៉ា camera 4 megapixel បច្ចេកវិទ្យា Ultrapixel។
ចំណែក S4 វិញ គឺដូចនឹង Version ដែលដាក់លក់នៅលើទីផ្សារអាមេរិច រួមមាន chip quad
core ពី Snapdragon 600 ល្បឿន 1,9 GHz, RAM 2 GB, ថ្ម 2.600 mAh, camera 13 MP និង
អេក្រង់ 5 inch FullHD៕

ដោយ៖​ សិលា
ប្រភព៖ VE


Tags: Google Galaxy S4 One Android original smartphone hightech