CamNews

រូបភាព 

Top 5 កំពូល វត្ថុចម្លែកទាំង ៥ រកឃើញ នៅក្នុងអាវទ្រនាប់ មិត្តៗនារី

ព័ត៌មានរូបភាព ៖ ប្រសិនបើអស់លោក លោកស្រី ជាពិសេសទស្សនិកជនទាំងអស់គ្នាជា
បេក្ខភាពដែលនិយមអានសារព័ត៌មាន នៅលើទំព័រយើងខ្ញុំមែននោះ ច្បាស់ណាស់ លោក
អ្នកពិតជាធ្លាប់ទទួលបាននូវចំណីចក្ខុប្លែកៗ  ​​  តាមរយៈការផ្តល់ជូនជាព័ត៌មានរូបភាព តួ
យ៉ាង មានព័ត៌មានរូបភាពដែលប្រជុំទៅដោយតារាស្រស់ស្អាត តារាស្រីមានភ្នែកស្អាតជា
ដើម។ យ៉ាងណាមិញ  ឆ្លៀតនៅក្នុងឱកាសនេះ  ជាថ្មីម្តងទៀត  ទំព័រយើងខ្ញុំ សូមនាំអារម្ម
ណ៍ទស្សនិកជនទាំងអស់គ្នា ងាកក្រឡេកមកមើលនូវព័ត៌មានរូបភាព ដែលប្រមូលផ្តុំទៅ
ដោយ បណ្តាវត្ថុចម្លែកទាំង ៥ រកឃើញ មាននៅក្នុងអាវទ្រនាប់មិត្តៗនារី ។ ជ្រាបកាន់តែ
ច្បាស់ តាមដានទស្សនាបន្តិចទៅ ៖


   នៅឯក្នុងក្រុង Stockholm ប្រទេស Sweden នារីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួននៅឯអាកាស
យានដ្ឋាន ក្រោយពីព្យាយាមរត់គេចពន្ធខុសច្បាប់ ដោយលាក់កូនពស់ ៧៥ ក្បាលនៅក្នុង
                   អាវទ្រនាប់ (បញ្ជាក់ ៖ ខាងលើ គ្រាន់តែជារូបភាពគំរូតែប៉ុណ្ណោះ) ។


កូនស្វាតូច វ័យ ទើបតែបាន ៧ សប្តាហ៍   ត្រូវបានរកអោយឃើញថា ស្រ្តីមា្នក់យកវាមកសម្ងំ
លាក់ទុកនៅក្នុងអាវទ្រនាប់របស់ខ្លួន។​ ករណីនេះ  បានកើតឡើង នៅឯរដ្ឋ Virginia សហរដ្ខ
អាមេរិក​​ កាលពីអំឡុងឆ្នាំ ២០១១ ។


ដោយមានបំណងរត់គេចពន្ធខុសច្បាប់ តាមរយៈលាក់កូកាអ៊ិន នៅក្នុងអាវទ្រនាប់របស់ខ្លួន
 នោះ ស្រ្តីម្នាក់ ត្រូវបានក្រុមមន្រ្តីប៉ូលីសតាមទាន់ និងចាប់ខ្លួន នៅឯអាកាសយានដ្ឋានអន្តរ
                                                ជាតិ ក្នុងប្រទេសអេស្ប៉ាញ។


កាលពីអំឡុងឆ្នាំ ១៩៩៦ ជនជាប់ចោទម្នាក់ ត្រូវបានមន្រ្តីជំនាញធ្វើការចាប់ឃាត់ខ្លួន បន្ទាប់
ពីនាង លាក់ស៊ុតបក្សី cockatoo នៅក្នុងអាវទ្រនាប់របស់នាង បំណងធ្វើការរត់គេចពន្ធខុស
                            ច្បាប់ ពីប្រទេសអង់គ្លេស ចូលប្រទេស អូស្រ្តាលី។


កាលពីអំឡុងឆ្នាំ ២០០៧ នៅឯអាកាសយានដ្ឋានអន្តរជាតិ Blackpool International Airport
ប្រទេសអង់គ្លេស អាជ្ញាធរមានសមត្តកិច្ច បានធ្វើការចាប់ឃាត់ខ្លួន ស្រ្តីម្នាក់ ជាជនជាតិ រុស្ស៊ី
ក្រោយពីបានរកឃើញថានាង ពិតជាបានលាក់ទុក សត្វត្រកួតនៅក្នុងអាវទ្រនាប់ ក្នុងគោល
                                       បំណងធ្វើការរត់ពន្ធខុសច្បាប់៕

* ព័ត៌មានរូបភាព ដែលគួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖​

- កម្រងរូបភាព ហេតុផល មិនត្រូវទុកក្មេង អោយនៅតែឯង បើមិនចឹងទេ ....
- ទៅមើល បេក្ខភាព ទារកស្ទាវ លេងម៉ូតសក់ម្តងមើល ម៉េចវិញ
- Top 5 កំពូលសំណង់អាគារ មានរាងប្លែក និងមានតែមួយគត់ មកពីជុំវិញ ពិភពលោក
- Top 5 កំពូលយុវនារីកងទ័ព ស្រស់ៗស្អាតបំផុត លើសកលលោក
- Top 5 កំពូលសារមន្ទីរ គួរអោយខ្លាចបំផុត លើសកលលោក

ប្រែសម្រួល ៖ ពិសី
ប្រភព ៖ Wired


Tags: Awesome Hair Tattoos Hairstyles funny pictures awesome photos Bras