CamNews

កីឡាអន្តរជាតិ 

Belgium ជាក្រុមចុងក្រោយ ដែលឡើងទៅវគ្គ ៨ ក្រុមចុងក្រោយបន្ទាប់ពីបញ្ចប់ដំណើរ USA កាលពីយប់មិញ (មានវីដេអូ)

ការប្រកួត​ World Cup 2014 វគ្គ ១៦ ក្រុមត្រូវបានបញ្ចប់ ជាស្ថាពរនៅយប់មិញ នេះដោយមាន Belgium ប៉ះជាមួយនិង USA នៅកីឡាដ្ឋាន Arena Fonte Nova មានអ្នកចូលទស្សនា ៥១២២៧ នាក់ ។



ការប្រកួតនេះ មានភាពតានតឹង ដូចនឹងការប្រកួត ផ្សេងៗផងដែរ ដែលក្រុមនីមួយៗ សុទ្ធតែ មានឱកាស ស៊ុតបញ្ចូលទីគ្នា ទៅវិញទៅមក ។ តែដោយសារតែ ក្រុមទាំងនេះ សុទ្ធតែខ្លាំងៗ មានសមត្ថភាពស្មើគ្នា ដូចនេះចំណាយពេលអស់ ៩០ នាទី ក៏ស៊ីគ្នាមិនបានដែរ ។ ចូលមកដល់ ម៉ោងបន្ថែមទើប ដឹងថាក្រុមណា អាចទទួលជ័យជំនះបាន ដោយក្រុម Belgium ស៊ុតចូលបាន ដល់ទៅ ២ គ្រាប់ ដោយកីឡាករ Bruyne នៅនាទីទី ៩៣​ ហើយថែមមួយគ្រាប់ទៀត នៅនាទីទី ១០៥ ដោយកីឡាករ Lukaku ។ តែខាង USA ក៏ថែមបានមួយគ្រាប់​ វិញដែរដោយកីឡាករ Green នៅនាទីទី ១០៧ ។ តែវាមិនគ្រប់គ្រាន់ សំរាប់ដំណើរជាបន្តក្នុង World Cup បន្តទៀតទេ ដូចនេះ Belgium ឡើងទៅវគ្គបន្ត បន្ទាប់ពីឈ្នះក្រុម USA ក្នុងលទ្ធផល ២ ទល់ ១ ៕

 

ដោយ ៖ កុសល
ប្រភព ៖ livescore,youtube 


Tags: football belgium usa world cup