CamNews

ជីវិត និងការងារ 

៥ ខែពីនារីធាត់បំផុត មកជានារី សាច់ដុំយក្ស

កម្មវិធីទូរទស្សន៍របស់កូរ៉េមួយបានចាក់ផ្សាយកម្មវិធីកាលពីថ្ងៃទី ១១ នេះបង្ហាញពីនារីម្នាក់ដែល
បានប្រែក្លាយខ្លួនពីមនុស្សស្រីធាត់ទម្ងន់ ១០០ គីឡូ មកជាកំពូលនារីសាច់ដុំ។

កាលពីខែតុលាឆ្នាំទៅមិញនាងបានចួលរួមក្នុងកម្មវិធីមួយដែលនាងបានប្ដេជ្ញាចិត្តថានឹងធ្វើឱ្យខ្លួន
នាងស្រស់ស្អាតឱ្យបាន ព្រោះក្នុងខែតុលានាងមានទម្ងន់ដល់ទៅជាង ១០០ គីឡូ។ ក្នុងរយៈពេល
៥ ខែនាងបានបន្សល់ទុកនូវទម្ងន់ត្រឹមតែ ៦៦ គីឡូក្រាមប៉ុណ្ណោះ ហើយនាងបានបន្តក្នុងការហាត់
រហូតដល់ទៅរូបរាងរបស់នាងក្លាយជានារីដែលពោរពេញទៅដោយសាច់ដុំ។

ក្នុងឆ្នាំ ២០១២ ទៅមិញនេះនាងបានចូលរួមក្នុងកម្មវិធី Body Biulding Contest ហើយបានបញ្ចប់
នៅចំណាត់ថ្នាក់លេខ ៥៕

ដោយ៖ ផានិត
ប្រភពពី៖ K14 


Tags: life living lifestyle