CamNews

ព័ត៌មានជាតិ 

ប្តីកំណាចយកពូថៅ កាប់ប្រពន្ធ និងម្តាយក្មេកស្លាប់ទាំង២នាក់ ក្នុងថ្លុកឈាម នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ

(កំពង់ធំ)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មានឃាតកម្មដ៏សាហាវមួយ បានកើតឡើងនៅក្នុង ភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយប្តីចិត្តកំណាចម្នាក់ បានយកពូថៅ កាប់ប្រពន្ធ និងម្តាយក្មេករបស់គេ ស្លាប់ក្នុងថ្លុកឈាម យ៉ាងណោចអាធម័ នៅនឹងផ្ទះកន្លែងកើតហេតុ។

ហេតុការណ៍ដ៏សាហាវឃោឃៅនេះ បានកើតឡើងនៅម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ​ ២០១៦​ ដោយជនសង្ស័យឈ្មោះ ហ៊ន ប៊ុនធាង អាយុ២៧ឆ្នាំ ត្រូវជាប្តី បានយកពូថៅ​កាប់លើ​ប្រពន្ធ​ឈ្មោះ ឈិន ស្រីទុំ អាយុ២៥ឆ្នាំ និងម្តាយក្មេក ឈ្មោះ យឹម សារឿន អាយុ៥៨ឆ្នាំ បណ្តាលស្លាប់ទាំង២នាក់។

សមត្ថកិច្ចបានឲ្យដឹងទៀតថា អ្នកទាំង៣ នៅភូមិកើតហេតុខាងលើ និងមានមុខរបរស៊ីឈ្នួលដាំ និងធ្វើស្មៅដំឡូងឲ្យគេ ហើយមូលហេតុដែលនាំឲ្យកើតការកាប់សម្លាប់នេះឡើង ដោយសារប្តីចិត្តកំណាចនោះ ស្រវឹងស្រា។

បច្ចុប្បន្នជនសង្ស័យបានរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ច បានតាមស្វែងរកចាប់ខ្លួនជនសង្ស័យពេញមួយយប់ និងកំពុងបន្តស្រាវជ្រាវបន្តទៀត៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Cambodia Social News Kampong Thom