CamNews

កីឡាជាតិ 

រួស​រាន់​ឡើង! ឈុត​ក្នុង​ដី​ថ្មី ឆ្នាំ​២០១៦ របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដាក់លក់ថ្ងៃនេះ

(ភ្នំពេញ)៖ ឯកសណ្ឋានថ្មី ឆ្នាំ២០១៦ សម្រាប់ប្រកួតក្នុងផ្ទះ (ក្នុងដី) របស់ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា បាន​ចេ​ញ​លក់ ពី​ចាប់​ថ្ងៃ​ចន្ទ ទី​០៦ ខែ​មិថុនា​នេះតទៅហើយ ដោយ​មាន​តម្លៃ ១៨​ដុល្លារ​អាមេរិក នេះ​បើ​យោង​តាម​គេ​ហ​ទំព័រ​ផ្លូវ​ការ របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC)។

ទន្ទឹមនឹងនោះដែរ សម្រាប់ប្រិយមិត្តដែលមានបំណងចង់គាំទ្រក្រុមកីឡាបាល់ទាត់កម្ពុជា ប៉ះ​ក្រុម​ភ្ញៀវ​ចិន​តៃ​ប៉ិ រាត្រី​ស្អែក​នេះ អាច​រក​ទិញ​អាវ​ថ្មី​បាន​ហាង​លក់​សម្លៀក​បំពាក់​កីឡា The Blue Sports Center ឬ​អាច​ទំនាក់​ទំនង តាម​ទូរ​ស័ព្ទ 016 860 860 និង 088 22 22 90 7។

សូមបញ្ជាក់ផងដែរថា សម្រាប់ឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ឆ្នាំ​២០១៦​នេះ ដែល​ដាក់​លក់​លើក​ដំបូង​នេះ គឺ​មាន​ត្រឹម​តែ ១០០០​អាវ​ប៉ុណ្ណោះ ក្រោម​ទំហំ​ទាំង​៤ (S, M, L និង XL) ហើយ​សហ​ព័ន្ធ នឹង​ដាក់​លក់​បន្ត​ទៀត នៅ​ពេល​ដែល​ទទួល​បាន​អាវ​បន្ថែម​ពី​រោង​ចក្រ FBT នាពេលខាងមុខ ដែលមានតែ១ពណ៌គត់ គឺខ្មៅ​លាយ​ខៀវ ដែល​ស្រដៀង ទៅ​នឹង​ឈុត​របស់​ក្រុម​ជម្រើស​ជាតិ​មាន់​គក​បារាំង​ផង​ដែរ។

ឈុតថ្មីឆ្នាំ២០១៦នេះ ក្រុមឈុតធំជម្រើសជាតិ ទើបតែបានពាក់ម្តងនៅឡើយទេ ពេល​ដែល​ប្រកួត​ឈ្នះ​ក្រុម​ភ្ញៀវ​ទីម័រ ខាង​កើត ២-០ ក្នុង​មិត្ត​ភាព​អន្តរ​ជាតិ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៦៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Sport news Phnom penh