CamNews

ទូរស័ព្ទ 

iPhone 6C សំបកធ្វើពីលោហធាតុ តម្លៃខ្ទង់ចាប់ពី ៤០០ដុល្លារ អាចបង្ហាញខ្លួននៅខែកុម្ភះ ឆ្នាំ២០១៦

iPhone 6C អាចនឹងដាក់លក់ក្នុងកំរិតតម្លៃចាប់ពី ៤០០ដុល្លារ ដល់ ៥០០ដុល្លារ មានសេនសឺរ (Sensor) ស្គែនក្រយៅដៃ ប៉ុន្តែមិនបានបំពាក់អេក្រង់ 3D Touch នៅលើឧបករណ៍ទេ ដើម្បីសន្សំការចំណាយ។

អានអត្ថបទ៖ Samsung ជិតធ្វើការបង្ហាញ ស្មាតហ្វូនអេក្រង់ពីរ អាចមូលដូចក្រដាសហើយ?


យោងតាមគេហទំព័រ GforGames ដែលបានដកស្រង់សំដីដែលជាប្រភពព័ត៌មានមួយ (ត្រូវបានគេដឹង ថាជាអ្នក “ផ្ទៃក្នុង” មកពី Foxconn ដែលជាក្រុមហ៊ុនដៃគូសហការផលិត iPhone, iPad សម្រាប់ Apple) បានឲ្យដឹងថា Apple កំពុងតែធ្វើការផលិតស្មាតហ្វូនទំហំ ៤អ៊ីនថ្មីមួយ។ ក្នុងនោះ ស្មាតហ្វូននេះ ក៏នឹង មានបំពាក់សេនសឺរស្គែនក្រយៅដៃ ផងដែរ។

ដោយសារតែស្ថិតក្នុងត្រកូល “C” ស្មាតហ្វូននឹងមិនមានបំពាក់នូវ បណ្តាបច្ចេកវិទ្យាថ្មីៗបំផុតនោះទេ ក្នុងនោះមានដូចជា សេនសឺរ 3D Touch ជាដើម។ iPhone 6C ត្រូវបានគេដឹងថា នឹងមានច្រើនពណ៌ សម្រាប់ជ្រើសរើសដូចនឹង​ iPhone 5C ដែរ។ ប៉ុន្តែវានឹងប្រើប្រាស់សំបកធ្វើពីលោហធាតុ។

អានអត្ថបទ៖ ស្មាតហ្វូនប្រើ Windows 10 Mobile មួយ របស់ជប៉ុន អាចផ្លាស់ប្តូរផ្ទៃខាងក្រោយ បានដល់ ៦៤ ស្ទីល


បើសិនជាព័ត៌មាននេះពិតជាត្រឹមត្រូវមែននោះ Apple នឹងធ្វើការប្រកាសបង្ហាញ iPhone 6C នៅក្នុង ខែមករា និងដាក់លក់វានៅក្នុងខែកុម្ភះ ឆ្នាំ២០១៦ ខាងមុខនេះ៕

អានអត្ថបទ៖ មិនធម្មតា! Tablet ដូច iPad Mini តម្លៃជាង 150USD មានពិន្ទុ Antutu ប្រហាក់ប្រហែល Note 5

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ GforGames, Zing


Tags: iPhone 6C Metal shell Apple Smartphone Hightech