CamNews

កីឡាជាតិ 

គួរឲ្យស្ដាយ!កីឡាករឆ្នើមវឌ្ឍនាកានិងអ្នកចាំទី ស៊ូ យ៉ាទី អត់មានឈ្មោះក្នុងបញ្ជីប្រមូលផ្តុំជម្រើសជាតិថ្មី

(ភ្នំពេញ)៖ អ្នកគាំទ្រក្រុមគោព្រៃកម្ពុជា បានសម្ដែងការសោកស្ដាយ ក្រោយបានឃើញបញ្ជីឈ្មោះ ក្រុមជម្រើស ជាតិកម្ពុជា ត្រូវប្រមូលផ្ដុំត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិអារ៉ាប់រួម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ខាងមុខ តែគ្មានវត្តមាន Idol របស់ពួកគេចំនួន ២រូប គឺខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និងអ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី។

យោងតាមបញ្ជីឈ្មោះថ្មី ដែលបង្ហោះលើ Page ទំនាក់ទំនងសង្គមរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) គឺមាន សមាជិកសរុប ២៤នាក់មកពី ៦ក្លឹប ដើម្បីធ្វើការប្រមូលផ្ដុំនៅថ្ងៃទី៥ ខែមករាស្អែកនេះ សម្រាប់ត្រៀមចេញទៅ ប្រកួត មិត្តភាពទល់នឹងក្រុមម្ចាស់ផ្ទះអារ៉ាប់រួមនាចុងសប្ដាហ៍ក្រោយ។ ប៉ុន្ដែគេពិតជាមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំង ដែលកីឡាករ ២រូបខាងលើមិនអាចរួមដំណើរ ក្នុងបេសកកម្មនេះបាន។

ជុំវិញការបង្ហាញបញ្ជីឈ្មោះកីឡាករ ដោយមិនទាន់ដឹងពីសមត្ថភាពថ្នាក់ដឹកនាំ ឬគ្រូបង្វឹកនេះ សហព័ន្ធក៏មិន  បាន បង្ហាញពីមូលហេតុនៃការមិនកោះហៅ ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី ដែរ។ ប៉ុន្ដែបើយោងតាមមូលហេតុជាក់ស្ដែង គឺដោយសារកីឡាករទាំងពីរ សុទ្ធតែមានរបួស អំឡុងពេលប្រកួតពានអន្ដរជាតិ នៅប្រទេសវៀតណាម កាលពីដើម ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ប្រកួតពាន Toyota Mekong Cup កាលពីសប្ដាហ៍មុន វឌ្ឍនាកា នៅតែលេងមិនទាន់បាន ខណៈ ស៊ូ យ៉ាទី ត្រូវបានបង្ខំចិត្ដលេងទាំងមានអារម្មណ៍ថាឈឺទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chan vatanaka