CamNews

ទូរស័ព្ទ 

ខុសពីរាល់ដង! iPhone 6S អាចនឹងបង្ហាញណែនាំខ្លួន នៅក្នុងខែសីហា ខាងមុខនេះ

បើយោងតាមរបាយការណ៍ពីដៃគូផ្គត់ផ្គង់ឧបករណ៍គ្រឿងផ្សំ ដល់ក្រុមហ៊ុន Apple ការផលិតឧបករណ៍ គ្រឿងផ្សំដល់បណ្តាគំរូ iPhone ស៊េរីបន្ទាប់ បានត្រៀមរួចរាល់ជាស្រេច ជាមួយនឹងបរិមាណ ដ៏ច្រើន។ បណ្តាគំរូ iPhone ថ្មីអាចនឹងត្រូវបានបង្ហាញណែនាំ នៅក្នុងខែសីហា ខាងមុខនេះ។ 

ក្រៅពីនេះ Apple បានធ្វើការកុម្មង់ដល់បណ្តាដៃគូសហការ នូវបរិមាណគ្រឿងផ្សំដ៏ច្រើន។ ប្រហែលជា Apple ជឿជាក់ថា តម្រូវការ iPhone 6S និង iPhone 6S Plus នឹងទទួលបានក្នុងកំរិតបំបែកឯកត្តកម្ម ថ្មីមិនខាន។

អាន៖ កាមេរ៉ាមុខរបស់ Galaxy S6 លេចចេញចំនុចពណ៌ស្វាយ ដ៏ចម្លែក ពេលថតរូប

តាមការរំពឹងទុក iPhone 6S នឹងត្រូវបានបំពាក់នូវមុខងារ Force Touch ដូច Apple Watch ដែរ។  បើ និយាយពីវិមាត្រវិញ iPhone 6S និង iPhone 6S Plus អាចនៅតែមានអេក្រង់ទំហំ 4.7 inch និង 5.5 inch ដូចទៅ iPhone 6 និង 6 Plus ដដែល។ បណ្តាគំរូ iPhone ថ្មីក៏នឹងត្រូវបានបំពាក់នូវ SoC A9 និង RAM 2GB។ កាមេរ៉ាក្រោយរបស់ស្មាតហ្វូនអាចមាន Sensor 12MP ជំនួសឲ្យកាមេរ៉ា 8MP ដូចសព្វ ថ្ងៃ។ ក្រៅពីនេះ Apple ក៏នឹងប្រើប្រាស់អាលុយមីញ៉ូម 7000 series ធ្វើជាស៊ុមរុំព័ទ្ធស្មាតហ្វូន ក្នុងគោល បំណងបន្ថែមនូវភាពរឹងមាំដល់ឧបករណ៍។ អាលុយមីញ៉ូម 7000 series រឹងជាងអាលុយមីញ៉ូមធម្មតា ដល់ទៅ 60% ។

អាន៖ ឧបករណ៍ស្រោបការពារ Clear View របស់ Samsung បានធ្វើឲ្យមាន ស្នាមឆ្កូតអេក្រង់ Galaxy S6 Edge

នៅមិនទាន់ច្បាស់ថា នៅពេលបង្ហាញណែនាំខ្លួន បណ្តាគំរូ iPhone ថ្មីនឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ណាមួយនោះទេ។ នៅខែក្រោយ នៅក្នុងសន្និសិទ WWDC Apple នឹងធ្វើការបង្ហាញណែនាំ iOS 9 និងដាក់ចេញវា (iOS 9) ដល់បណ្តាអ្នកអភិវឌ្ឍ។ ជាក់ស្តែង Version ផ្លូវការនៃប្រព័ន្ធប្រតិបត្តិការនេះ ពិបាកនឹងអាចបង្ហាញខ្លួននៅក្នុងខែសីហា ខាងមុខនេះណាស់៕

អាន៖ លេចចេញរូបភាព Galaxy S6 Active ដែលមិនជ្រាបទឹក និងថាមពលថ្ម 3500 mAh

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview


Tags: iPhone 6S Smartphone Apple Hightech