CamNews

កីឡាអន្តរជាតិ 

Premier League ក្នុងរដូវកាលនេះ បំបែកកំណត់ត្រាប្រវត្ដិសាស្រ្ដ ដោយចំណាយលុយទិញកីឡាករច្រើន

ព័ត៌មានកីឡា៖ ក្រោយពីរដូវកាលទីផ្សារដោះដូរកីឡាករត្រូវបិទទ្វារ ទិន្ន័យបូកសរុបប្រាក់ចំណាយរួមក្នុងទឹកដី​Prmier League មានអត្រាចំណាយកើនឡើង ខ្ពស់ជាង​រដូវកាលកន្លងមក ដែលចំនួនសរុបគឺរហូតដល់ទៅដល់​ទៅ ៨៧០ លានផោន និងដោយឡែកជាមួយសមាសភាពដែលទិញចូលមានតម្លៃថ្លៃគឺ មាន២ រូបផងដែរ គឺ Kevin De Bruyne មកពីក្លឹប Wolfsburg អស់ ៥៥ លានផោន និង Raheem Sterling មកពីក្លឹប Liverpool ៤៩ លានផោន។ 

Premier League ក្នុងរដូវកាលនេះ បានបំបែកកំណត់ត្រាប្រវត្ដិសាស្រ្ដលើការចំណាយលុយទិញកីឡាករ ដែលមានចំនួនបូកសរុបរួមគឺរហូតដល់ទៅ ៨៧០ លានផោន ក្នុងនោះគឺមានក្លឹបមួយដែល មានមុខមាត់​ទិញបានកីឡាករថ្លៃៗជាងគេគឺ Man City ហើយក៏ជាក្លឹប ទិញកីឡាករបានច្រើនផងដែរ។ Man City បាន​ចាយ​​លុយ ទិញបានកីឡាករពីររូបដែលមានតម្លៃថ្លៃគឺ Kevin De Bruyne ខ្សែបម្រើមកពីក្លឹប ​Wolfsburg​ ​អស់ ៥៥ លានផោន និង Raheem Sterling ខ្សែប្រយុទ្ធមកពីក្លឹប Liverpool ៤៩ លានផោន​ ដែលពួកគេទាំងពីរ នាក់គឺមានតម្លៃខ្លួនខ្ពស់ជាងគេបង្អស់ប្រចាំនៅ Premier League ។ យោងតាមគេហទំព័រ​ប៊ីប៊ីស៊ីបានបន្ដទៀតថា នេះជាលើកទីមួយហើយ ប្រចាំប្រវត្ដិសាស្រ្ដ ដែល Premier League មានអត្រាការ ចំ ណាយខ្ពស់ បើធៀបនឹងរដូវកាល ២០១៤-១៥ គឺខុសគ្នា ៤% នៃអត្រាចំណាយ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Premier League