CamNews

មិនគួរឲ្យជឿ 

រន្ធត់តិចអី ខណៈពស់មានពិស បើកវែក នៅក្នុងបន្ទប់គេង (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត បើសិនណា លោកអ្នក ពិតជាជួបហេតុការណ៍ ដូច្នេះមែន តើ លោកអ្នកធ្វើអ្វីអោយពិតប្រាកដ ? ដាក់មេផាយ (រត់) ឬ ក៏ដកកាម៉រ៉ា ប្រមាញ់រូបភាព ?​ ជាក់ច្បាស់ ណាស់ពិត ជាដាក់មេព្រូច ជាក់ជាមិនខាន ។ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស Liveleak អោយដឹងថា នៅឯ ប្រទេស អូស្រ្តាលី ឯណោះវិញ ម្ចាស់ផ្ទះជាយ ក្រុងមួយកន្លែង ពិតជាមានភាព ភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំង ខណៈពេល ដែលបានប្រទះឃើញពស់ មានពិស បើកវែក នៅក្នុងបន្ទប់ របស់ខ្លួនយ៉ាងដូច្នេះ ពោលគឺ ពស់ប្រភេទនេះ គេអោយឈ្មោះថា poisonous Eastern brown snake ។

យ៉ាងណាមិញ បើយើងងាកក្រឡេក ទៅមើលខ្សែអាថ៍វីដេអូខាងក្រោមនេះ វិញ ត្រូវបានរកអោយ ឃើញថា ខណៈវាព្យាយាម ខំរត់គេចខ្លួន ចេញទៅខាងក្រៅហើយនោះ វាព្យាយាមបើកវែក វាយ ប្រហារ កាម៉េរ៉ា ដែលកំពុងតែថតនោះទៀត។ មិនបានប៉ុន្មានផង ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ពីសំណាក់អ្នកជំនាញ ខាងអភិរក្ស និងចាប់សត្វព្រៃ មកពី  Brisbane Snake Catchers ឈ្មោះ Bry - an Robinson ធ្វើការតាមប្រមាញ់វា និងចាប់យកជាប់ យកទៅរក្សាទុក តាមការគួរ ។ ពុំមានរបាយ ការណ៍ ណាមួយបញ្ជាក់ ថាមានមនុស្សរងរបួសនោះទេ ។ ខាងក្រោម ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Liveleak


Tags: Liveleak Unt news Unt news Viral video youtube Snake