CamNews

កីឡាអន្តរជាតិ 

ខ្សែការពារ Alberto Moreno និងក្លាយជាកីឡាករ ស្ថិតក្នុងកិច្ចព្រាង Liverpool ក្នុងតំលៃ​ ១២ លានផោន

ព័ត៌មានកីឡា៖ Liverpoolយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ស្ដីពីការផ្ទេរកីឡាករ Alberto Mor- eno មកពី Sevilla ក្នុងតម្លៃខ្លួន ១២ លានផោន ។

យោងទៅតាមប្រភពព័ត៌មានចេញពីគេហទំព័រ ប៊ីប៊ីស៊ី បានបង្ហាញថា កីឡាករ ​  លំដាប់ថ្នាក់​ជាតិ​របស់​​​អេស្ប៉ាញ វ័យ ២២ ឆ្នាំ  បានត្រូវដក  ខ្លួនចេញពីការប្រកួត Uefa Super Cup កាល​ពីថ្ងៃ​អង្គារ៍ ដោយវត្ដ មាន​ Real Madrid ទទួលបានជោគជ័យលើការប្រកួតនោះ ហើយលើស​ពីនេះ​កីឡារករក៏រង់ចាំ ទទួល ការពិនិត្យសុខភាពនៅ Merseyside ក្នុងសប្ដាហ៍នេះ ។  ចំពោះ   Liverpool ពិតជារីករាយ នឹង ការមក ដល់របស់កីឡាករ  Alberto     Moreno យ៉ាងខ្លាំង ហើយក៏រំពឺង​ទុកថាខ្លួននឹង ឈានទៅកិច្ចព្រមព្រាង ចុះហត្ថលេខានៅ  ២-៣  ថ្ងៃបន្ទាប់សម្រាប់កីឡាករ​រូប​នេះ។​ រីឯកីឡាករ Moreno មានការសោកស្ដាយ ជាខ្លាំងចំពោះការបរាជ័យដោយ​ Real Madrid នៅពហុកីឡរដ្ឋាន Cardiff កាលពីថ្ងៃអង្គារ៍  ។ តែមិនជា អ្វីនោះទេ រួបគាត់និងក្លាយជា កីឡាករ​មួយរូបដែលសិ្ថតក្នុងកិច្ចព្រមព្រាងទី ៨ របស់ liverpool ក្នុងរដូវ ក្ដៅនេះ។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Alberto Moreno Sevilla