CamNews

ទូរស័ព្ទ 

ទូរសព្ទ Xiaomi របស់ចិន ប្រកាសថាលក់ ដាច់អស់ ២ សែនគ្រឿងក្នុង រយៈពេល ២៩ នាទី

ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិន Xiaomi Tech បានប្រកាសថាខ្លួនបានលក់ដាច់នូវទូរសព្ទម៉ាកថ្មី
របស់ខ្លួនអស់ ២ សែនគ្រឿងក្នុងរយៈពេលប៉ុន្មាន ត្រឹមតែជាង ៣០ នាទីប៉ុណ្ណោះ ក្រោយពេលគេ
បានប្រកាសលក់ជាផ្លូវការ។

ទូរសព្ទ Xiaomi Phone 1S បានលក់ដាច់អស់ចំនួន ២ សែនគ្រឿងដែលអស់ពីស្តុកតែម្ដងក្រោយ
ពេលដែលវាត្រូវបានប្រកាសលក់ជាផ្លូវការ ដោយមានការបញ្ជាទិញតាមប្រព័ន្ធ Internet កាលពី
ប៉ុន្មានថ្ងៃកន្លងមកនេះ ទូរសព្ទម៉ាកថ្មីនេះត្រូវបានលក់ដាច់អស់ក្នុងរយៈពេល ២៩ នាទីប៉ុណ្ណោះ
ដោយក្នុងមួយគ្រឿងមានតម្លៃប្រមាណ ២៣៦ ដុល្លាអាមេរិក។

ការលក់តាម Online តម្រូវអោយអ្នកទិញបង់លុយក្រោយពេលបញ្ជាទិញ ៤៨ ម៉ោង ក្នុងអំឡុង
៤៨ ម៉ោងនេះក្រុមហ៊ុនផ្ដល់សិទ្ធិក្នុងការលុបចោលការបញ្ជាទិញបាន ទំនិញនឹងត្រូវបានដឹកទៅ
ផ្ទាល់ក្នុងរយៈពេល ១ សប្ដាហ៍ និយាយទៅគឺថា ទួរសព្ទនេះមិនទាន់បានផលិតនោះទេ គឺតម្រូវ
អោយអ្នកទិញ បញ្ជាទិញមុនសិន ទើបគេផលិតចេញមកហើយ ដឹកជញ្ជូនទៅអោយតែម្ដងដោយ
ក្រុមហ៊ុនកំណត់ស្ដុកទី ១ ត្រឹម ២ សែនគ្រឿង។

មានអ្នកប្រើប្រាស់ Internet ជាច្រើនដែលគេបាន ពេបមាត់ព្រោះមិនជឿ នឹងដំណឹងមួយនេះព្រោះ
គ្រប់គ្នាគេឆ្ងល់ថាតើវាជាការពិតទេដែលមានអ្នកប្រើប្រាស់បានបញ្ជាទិញអស់ ២ សែនគ្រឿងក្នុង
២៩ នាទីតាម Online ឬមួយវាគ្រាន់តែជាការបោកប្រាស់ដើម្បីទាញចំណាប់អារម្មណ៍សាធារណៈ
ជន? ព្រោះវាច្រើនពេកហើយដែលក្រុមហ៊ុនផលិតទូរសព្ទរបស់ចិនអាចរកលុយបានដល់ទៅជាង
៤៧ លានដុល្លាក្នុងរយៈពេលជាង ៣០ នាទីដោយមិនទាន់ផលិត នូវផលិតផលនោះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ WantChinaTimes 

 


Tags: phone china sold out