CamNews

ទូរស័ព្ទ 

Samsung Galaxy S8 នឹងមានអេក្រង់យ៉ាងច្បាស់ ច្បាស់ជាង S7 ទៅទៀត រហូតដល់ទៅ 4K

តាមប្រភពព័ត៌មានមួយ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ស្មាតហ្វូន Galaxy S8 ខាងមុខរបស់ Samsung នឹងមានអេក្រង់ដែលអាចបង្ហាញភាពច្បាស់បានដល់កម្រិត 4K ឯណោះ និងគាំទ្រ VR (Virtual Reality)។

(រូបតំណាង)

បើតាមកាលវិភាគរបស់ Samsung នៅសល់រយះពេលជាង ៤ខែទៀត Galaxy S8 នឹងត្រូវបង្ហាញខ្លួន​ជាផ្លូវការ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ បានចាប់ផ្តើមលេចចេញនូវ បណ្តាព័ត៌មានចចាមអារ៉ាម ដែលពាក់​ព័ន្ធដល់ស្មាតហ្វូនត្រកូល S ជំនាន់បន្ទាប់របស់ Samsung ខ្លះៗហើយ។

ព័ត៌មានចចាមអារ៉ាមមួយ ក្នុងចំណោមនោះ បានបញ្ជាក់ឲ្យដឹងថា Galaxy S8 នឹងត្រូវបានក្រុមហ៊ុន​បំពាក់នូវអេក្រង់ដល់ទៅ UHD (2160 x 3840 (pixel)។ បច្ចុប្បន្ន បណ្តាស្មាតហ្វូនកំពូលៗបំផុតរបស់ Samsung ដូចជា Galaxy S7 មានអេក្រង់ Quad HD ពោលគឺត្រឹមតែ 1440 x 2560 pixel។

ហេតុផលមួយ ក្នុងចំណោមបណ្តាហេតុផលមួយចំនួនទៀត ដែលធ្វើឲ្យ Samsung បំពាក់អេក្រង់ដល់​ទៅ UHD គឺរឿងដែល Galaxy S8 នឹងគាំទ្របណ្តាឧបករណ៍ VR ។ បណ្តាស្មាតហ្វូនសព្វថ្ងៃរបស់ Samsung ដូចជា Galaxy S7 ក៏មានគាំទ្រ VR ប៉ុន្តែក្រោយពីដោនឡូត និងដំឡើងកម្មវិធី Oculus VR ឧបករណ៍បានចំណាយអស់ថាមពលថ្មដល់ទៅ ៧០% តែក្នុងរយះពេល ៣ម៉ោងប៉ុណ្ណោះ។ នេះគឺជា បញ្ហាមួយ ក្នុងចំណោមបញ្ហាដទៃទៀតដែល Samsung ចាំបាច់ត្រូវដោះស្រាយឲ្យបានល្អ បើសិនជា​ចង់ពាំនាំមកឲ្យអ្នកប្រើប្រាស់ នូវបទពិសោធន៍ VR ល្អជាងមុននៅលើ Galaxy S8។

ព័ត៌មានចចាមអារ៉ាមមួយផ្សេងទៀត ក៏បានឲ្យដឹងថា Galaxy S8 នឹងបោះបង់ចោលនូវរន្ធដោតកាស ប្រភេទ 3.5mm ដូច iPhone 7 ដែរ និងមានអេក្រង់ត្រូវបានការពារដោយកញ្ចក់ Gorilla Glass 5។ ស្មាតហ្វូនក៏មានគាំទ្រនូវរន្ធតំណភ្ជាប់ USB-Type C ដើម្បីភ្ជាប់ជាមួយនឹងបណ្តាឧបករណ៍សម្លេងដូច​ទៅនឹងរន្ធប្រភេទ Lightning នៅលើបណ្តាឧបករណ៍ iOS ដូច្នេះដែរ។

លទ្ធភាពច្រើន Galaxy S8 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2017 ដែលនឹងប្រព្រឹត្តិទៅចាប់ពី​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងបាសេឡូណា ប្រទេសអេស្បាញ៕

- iPhone 8 នឹងមានសំបកប្រភេទថ្មី ធ្វើពីដែកថែបភ្លឺរលោង និងអាចមានម៉ូដែលអេក្រង់ ៥,៨អ៊ីន
- CEO Apple លោក Tim Cook បាននិយាយអ្វីខ្លះ ស្តីពីការដែល BlackBerry រត់ចោលសរមភូមិ ទូរស័ព្ទ?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ vreview


Tags: Samsung Galaxy S8 4K screen Smartphone Hightech