CamNews

កីឡាអន្តរជាតិ 

ពរទុយហ្គាល់-អេស្បាញ៖ Penaltyសំរេច វាសនា

នេះគឺជាលើកទីពីរហើយនៅ Euro 2012 ដែលការប្រកួតត្រូវបានសំរេចវាសនាដោយ
ការ
ស៊ុតបាល់ Penalty 11m។

ការប្រកួតនៅតង់ទី1 ក្រុមទាំងពីរហាក់ដូចជាមានការញញើតគ្នាទៅវិញទៅមក ដែលធ្វើឲ្យការ
ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ដំបូង Euro 2012 មានល្បឿននៃការលេងយឺត។ ពរទុយហ្គាល់
ធ្វើបានសំរេចក្នុងការដែលមិនឲ្យអេស្បាញគ្រប់គ្រងបាល់បានច្រើនក្នុងរយះពេល 45នាទីដំបូង។
ឱកាសគ្រោះថ្នាក់ក្នុងការស៊ុតបាល់បញ្ចូលទៅក្នុងសំណាញ់ទីនៃក្រុមទាំងពីរក៏មានដែរ ប៉ុន្តែមិន
មានក្រុមណាមួយធ្វើបានសំរេចឡើយ។

ការប្រកួតនៃក្រុមទាំងពីរហាក់ដូចជាយល់ចិត្តគ្នាណាស់

ចូលដល់តង់ទី2 ក៏ពុំសូវមានអ្វីផ្លាស់ប្តូរ ទាំងពរទុយហ្គាល់ ទាំងអេស្បាញ មិនបានលេងវាយសំរុក
ខ្លាំងក្លានោះទេ។ កត្តានេះបានធ្វើការប្រកួតរហូតដល់នាទីចុងក្រោយ ពុំមានក្រុមណារកគ្រាប់បាល់
បានឡើយ។ ការប្រកួតក៏បានត្រូវថែមម៉ោង 15នាទីដល់ទៅពីរដងថែមទៀត ប៉ុន្តែនៅគ្មានអ្វីផ្លាស់
ប្តូរ ដែលធ្វើឲ្យការប្រកួតត្រូវសំរេចសេចក្តីដោយការស៊ុតបាល់ Penalty។

បើទោះជា Xabi Alonso ស៊ុតបាល់មិនបានសំរេចនៅគ្រាប់ដំបូងរបស់អេស្បាញ ប៉ុន្តែចុងក្រោយ
អេស្បាញនៅតែទទួលបានជ័យជំនះ (4-2) ដោយសារការចាប់បាល់បានយ៉ាងល្អរបស់អ្នកចាំទី
អេស្បាញ Casillas និងការខ្វះសំណាងរបស់ពរទុយហ្គាល់៕

Video Highlight Goals Penalty Portugal vs Spain

លទ្ធផល៖ ពរទុយហ្គាល់-អេស្បាញ Penalty (2-4)
កីឡាករចូលប្រកួត
ពរទុយហ្គាល់ (4-3-3): Patricio; Pereira, Pepe, Bruno Alves, Coentrao; Moutinho, Veloso,
Meireles; Nani, Almeida, Ronaldo.
អេស្បាញ (4-3-3): Casillas; Arebloa, Ramos, Pique, Alba; Alonso, Busquets, Xavi; Silva,
Negredo, Iniesta.

ដោយ៖ សិលា
ប្រភព៖ 24h


Tags: spain portugal euro 2012 sports