CamNews

កីឡាអន្តរជាតិ 

Real Madrid លេង​ក្នុង​នាម​បង្រ្គប់​កិច្ច គ្រា​ដែល Roma ត្រូវ​ធ្វើ​ការ​ធ្ងន់​​នៅ Champions យប់​នេះ

(ម៉ាឌ្រីដ)៖ ការទទួលបានគ្រាប់បាល់មាស២គ្រាប់ក្នុងដៃ បន្ទាប់ពីបានបំបាក់ម្ចាស់ផ្ទះ AS Roma ២-០ កាលពីជើងទី១ នោះ បានធ្វើឲ្យក្រុមស្តេចស Real Madrid សំលឹងឃើញកៅអីវគ្គ៨ក្រុមនៃ Champions League រួចបាត់ទៅហើយ ក្រោយបញ្ចប់ជើងទី២យប់នេះនៅទឹកដីរបស់ខ្លួន ដោយជំរុញឲ្យភ្ញៀវ Roma ធ្វើការធ្ងន់ និងរកឲ្យបាន ២-០ វិញទើបអាចចរចាជាមួយ Real វិញបាន ។

កាលពីជួបគ្នាក្នុងជើងទីក្នុងទឹកដី Roma គ្មានកីឡាករខ្សែប្រយុទ្ធណាមួយចាក់ចូល ក៏ដូចជាបំបែកហ្វូងខ្សែការពារ Real Madrid បានទេ ដែលធ្វើទីលាន Santiago Bernabeu នាម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រយប់នេះ មានកំដៅ ខ្លាំងឡើងសម្រាប់ក្រុមមកពីអ៊ីតាលីមួយនេះ ។

កាលពីជើងទី កីឡាករខ្សែប្រយុទ្ធ Fracesco Totti ពុំបានចូលជួយក្រុមរមាសព្រៃ Roma ឡើយ ដោយសារតែមានបញ្ហារបួស តែក៏ស្ថិតក្នុងភាពមិនច្បាស់ដូចគ្នានៅបញ្ចប់ទី២ វគ្គ១៦រាត្រីនេះដូចគ្នា ព្រោះអាយុរបស់គាត់កាន់តែចាស់ ហើយ ។

នៅរាត្រីនេះដដែល ក្រុម Wolfsburg របស់អាល្លឹម៉ង់ ក៏ត្រូវបើកទ្វារពហុកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Gent របស់​ប៊ែលហ្សិក ផង​ដែរ ដោយ​កាល​ពី​ជើង​ទី​១ Wolfsburg បានយកឈ្នះ Gent ៣-២ ដល់ក្នុងទឹកដី ហើយក៏ជាក្រុមដែលសង្ឃឹមឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃ Champions League រដូវកាលឆ្នាំ២០១៥-២០១៦ ដូចក្លឹប Real Madrid របស់អេស្ប៉ាញដែរ ៕

រូបភាពកាលពីជួបគ្នានាពេលកន្លងមក

 ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Real Madrid