CamNews

តារា 

គង់ សូនីតា ​ជេរដៀល អតីតគូស្នេហ៍ ហេងស៊យថា ជាប្រុសថោកទាប ហ៊ានធ្វើតែមិនហ៊ានទទួល

(ភ្នំពេញ)៖ តារាសម្តែង និងចម្រៀង គង់ សូនីតា ធ្លាប់បាននិយាយប្រាប់ថា ជីវិតរស់នៅជាប់ឈ្មោះជាស្រ្តីមេម៉ាយរមែងតែងតែត្រូវបានអ្នក រស់នៅជុំវិញខ្លួន ពុំសូវឲ្យតម្លៃឡើយ មិនថា​បុគ្គណាឬបុគ្គណា​ម្នាក់នោះទេ គឺត្រូវរងនូវពាក្យប្រមាថមើលងាយ និយាយចំអកបញ្ឆិតបញ្ឆៀងគួរឲ្យអាម៉ាស​បំផុត។ ប៉ុន្តែអ្វីដែលធ្វើឲ្យមានភាពរឹងមាំ ​និងកាន់តែតស៊ូសម្រាប់ជីវិតនោះ គឺគិតថានៅមានម្តាយ និងកូនស្រីជាកំលាំងចិត្ត។

​ទោះបីជាយ៉ាងណា មានពេលខ្លះតារាស្រី គង់ សូនីតា ក៏ហាក់នៅតែដិតជាប់នូវរូបភាព នៃការឈឺចាប់និងបង្ហាញពីអារម្មណ៍ មិនសប្បាយចិត្ត ខណៈត្រូវមនុស្សមួយចំនួន បន្តតាមរំខាន់ដល់ជីវិត រស់នៅពីរនាក់ម្តាយកូនថែម ទាំងបង្ក​ជាព្យុះភ្លៀងទៀតផង។ ជា​ក់ស្ដែងនៅលើបណ្តាញ សង្គមហ្វេសប៊ុក របស់អ្នកមេម៉ាយវ័យក្មេងរូបស្រស់ គង់ សូនីតា ថ្មីៗនេះ បានផ្ទុះកំ​ហឹងខ្លាំង ដោយសរសេរបង្ហោះថា «ពាក្យថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់សូមផ្តាំ ទៅអានរកហ្នឹងផងកុំប៉ិនសម្ដែង​ពេក បើអ្នកឯងធ្វើល្អ​មិនមែនកូនចេញ ពីឈាម​អ្នកឯង មិនហ៊ានទទួលស្គាល់ទេ អាប្រុសថោកហ៊ានធ្វើ តែមិនហ៊ានទទួល..»។

តារាស្រី គង់ សូនីតាបាននិយាយទៀតថា «ហើយកុំមកសើចពេលឃើញអញពិបាក បើទោះ​ជាអញពិបាក ក៏អញមិនចោលកូនអញដែរ គង់មានថ្ងែហ្អែងជួបនរកទេ មនុស្សដូចជាហ្អែង គ្មានខុស​អីពីផ្លែល្វាទេ ហ្អែងធ្វើអីក្នុងខ្លួន ហ្អែងដឹងស្រាប់ហើយ ធ្វើឱ្យជីវិតអញធ្លាក់ដល់បែបនេះ ហើយនៅមកសើចចំអក ឱ្យអញទៀត ហ្អែងនេះ សាហាវជាងអីទៅទៀត អាថោកធ្វើជាមនុស្សប្រុសដូចគេដែរ​ តែសំដីប្រើវិញជាងមនុស្សពាលទៀត ម៉េចចាំបាច់ចូលចិត្តធ្វើឱ្យគេក្តៅ​ក្រហាយម៉េស ងា​ប់តែឯង ឱ្យសុខស្រួលទៅវាម៉េច បើមិនជួយបានស្អីមកឱ្យអញ និងកូនកុំមកជាន់ថែម អញខ្ពើមនឹងសំបកខាងក្រៅហ្អែងណាស់..»។

តាមរយៈអត្ថន័យសារខាងលើនេះ ត្បិតតែ គង់ សូនីតាមិនបានសរសេរបញ្ជាក់ប្រាប់ឈ្មោះបុគ្គលម្នាក់នេះ ក៏ពិតមែន តែគេអាចសន្និដ្ឋានបានថា រាល់ពាក្យសម្តីដែលនាំឲ្យនាង ផ្ទុះជាកំហឹងខ្លាំងបែបនេះ គឺសំដៅលើអតីតគូស្នេហ៍ចាស់ ដែលត្រូវជាឪពុករបស់កូនស្រីនាង ដែលបុរសនោះបង្កើតគេហើយ មិនព្រមទទួលខុសត្រូវ ចំពោះទង្វើខ្លួនថែមទាំងតាមរំខាន ដល់ជីវិតនាង និងកូនទៀតផង៕

ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី


Tags: Cambodia Star News PP Kong Sonita Singer