CamNews

ទូរស័ព្ទ 

ផ្លូវការហើយ! LG G5 ក៏នឹងត្រូវបានធ្វើការ បង្ហាញណែនាំ នៅថ្ងៃទី២១ ខែកុម្ភៈ ដូច Galaxy S7 ដែរ

មួយថ្ងៃក្រោយ បន្ទាប់ពីក្រុមហ៊ុន Samsung បានកំណត់បញ្ជាក់ថា Galaxy S7 នឹងត្រូវបានធ្វើការ បង្ហាញណែនាំខ្លួន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមហ៊ុន LG ក៏បានឲ្យដឹងថា LG G5 ក៏បង្ហាញ ណែនាំខ្លួននៅថ្ងៃដូចគ្នា ឯទីក្រុងបាសេឡូណា ប្រទេសអេស្បាញ។


LG G5 ត្រូវបានគេដឹងថា វាជាផលិតផលមួយបន្តតំណែងពី LG G4 ប៉ុន្តែវាបានបំពាក់នូវបណ្តា Feature សប្បាយៗ ថ្មីៗដែលមាននៅលើ LG V10 កាលពីពាក់កណ្តាលចុងឆ្នាំ ២០១៥។ គេជឿជាក់ ថា ស្មាតហ្វូននេះ នឹងមានបណ្តាលក្ខណៈពិសេសៗផ្ទាល់ខ្លួនរបស់វា ដូចជា Feature ស្គែនប្រស្រីភ្នែក រចនាម៉ូតសំបក ធ្វើពីលោហធាតុ អាចដោះថ្មបាន កាមេរ៉ាក្រោយចំនួនពីរ...ជាដើម។ល។


- អានអត្ថបទ៖ Apple នឹងប្រារព្ធធ្វើព្រឹត្តិការណ៍ បង្ហាញណែនាំ iPad Air 3, iPhone 5se នៅថ្ងៃទី១៥ ខែមីនា?
- អានអត្ថបទ៖ iPhone 7 នឹងលែងមាន ការរចនាម៉ូត កាមេរ៉ាលយចេញមកក្រៅ ហើយខ្សែអង់តែង ពណ៌ស ផ្នែកខាងក្រោយ ក៏លែងមានដែរ?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ LG, Tinhte


Tags: LG G5 Smartphone Hightech