CamNews

កីឡាជាតិ 

ដំណឹង ចាន់ វឌ្ឍនាកា ចាកចេញពី​បឹងកេតអង្គរ​កាន់តែច្បាស់!

(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកគាំទ្របានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះព័ត៌មានរបស់កីឡាករ ចាន់ វឌ្ឍនាកា បន្ទាប់ពីកីឡាករជម្រើសជាតិរូបនេះ សរសេរពាក្យពេចន៍គួរឲ្យភ្ញាក់ផ្អើលបង្ហោះលើ Facebook ផ្ទាល់ខ្លួនថា «អរគុណបងប្អូនទាំងអស់គ្នា យើងជិតបែកគ្នាហើយ» កាលពីពេលថ្មីៗកន្លងទៅ។



ទន្ទឹមជាមួយការបង្ហោះសារបែបនេះ មានប្រភពជិតស្និទ្ធកីឡាករមកពីខេត្តកំពតរូបនេះបានបង្ហើបឲ្យដឹងថា រដូវកាលថ្មី ឆ្នាំ២០១៧ នេះ វឌ្ឍនាកា នឹងអវត្តមានពីលើទីលានក្នុងប្រទេសកម្ពុជា ដែលសរបញ្ជាក់ឲ្យឃើញថា ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ ត្រូវចាកចេញពីក្លឹបបឹងកេតអង្គរ ហើយក៏ត្រូវឃ្លាតឆ្ងាយពីអ្នកគាំទ្រកម្ពុជាដែរ។

ប៉ុន្ដែទោះជាយ៉ាងណាមកទល់ពេលនេះ ភាគីទាំពីរ (ក្លឹបបឹងកេតអង្គរ និង ចាន់ វឌ្ឍនាកា) នៅមិនទាន់ទម្លាយជាផ្លូវការណាមួយឲ្យដឹងពី ការបញ្ចប់កិច្ចសន្យាជាមួយកីឡាករជម្រើសជាតិរូបនេះនៅឡើយ។ ដោយឡែក វឌ្ឍនាកា ក៏មិនទាន់បង្ហើបឲ្យពីក្លឹបត្រូវបន្ដអាជីពបាល់ទាត់ខ្លួនដែរ បើទោះបីកូនប្រុសលោក ចាន់ ចេស្ដា អភិបាលខេត្តកំពតនេះ បានប្រកាសជិតបែកពីអ្នកគាំទ្រខ្លួនយ៉ាងណាក៏ដោយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chan vatanaka