CamNews

ភាពយន្ត 

រឿង Bad Times at the El Royale មានចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ (មានវីដេអូ)

កំសាន្ត ៖ តារាសម្តែងល្បីៗជាច្រើនដូចជា លោក Chris Hemsworth ដែលធ្លាប់សម្តែងជាអទិទេព Thor ក្នុងរឿង Avenger និង អ្នកនាង Dakota Johnson ដែលធ្លាប់សម្តែងក្នុងរឿង Fifty Shades និងតារាជាច្រើនទៀតដូចជា លោក Jeff Bridges​ អ្នកនាង Cynthia Erivo និងលោក Jon Hamm ។


បាននាំគ្នាចូលរួមសម្តែងនៅក្នុងរឿង Bad Times at the El Royale។ រឿង Bad Times at the El Royale និយាយអំពីម​​នុស្សប្លែកមុខទាំង ប្រាំពីរនាក់បានមកជួបគ្នាក្នុងសណ្ឋាគារអាថ៍កំបាំងមួយដែលមានឈ្មោះថា El Royale។ សណ្ឋាគារនេះមានប្រវត្តិខ្មៅងងឹតដែលគ្មានអ្នកណាម្នាក់បានដឹងនោះទេ។ អ្នកទាំងប្រាំពីរសុទ្ធតែមានអាថ៍កំបាំងរៀងៗខ្លួន ហើយយប់នោះហើយដែលអាថ៍កំបាំងទាំងនោះត្រូវបានលាតត្រដាង។ បើចង់ជ្រាបច្បាស់ ថាសណ្ឋាគារនោះមានអាថ៍កំបាំងអ្វីនោះកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាដែលមានចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ។


ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕


ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article