CamNews

ភាពយន្ត 

“Selfie From Hell“ ជាខ្សែភាពយន្តបន្តរបស់ភាពយន្តខ្លីដ៏ល្បីកាលពីឆ្នាំ ២០១៥ ដែលមានចំណងជើងដូចគ្នា

កំសាន្ត ៖ រឿង “Selfie From Hell” ជាភាពយន្តនេះនិយាយពី Hannah (សម្តែងដោយ Alyson Walker) និងបងប្អូនជីដូនមួយនាង Julia (សម្តែងដោយ Meelah Adams)។ នៅពេល Julia ដែលជាអ្នកសរសេរប្លុកជនជាតិអាឡឺម៉ង់ ទៅលេង Hannah នៅឯរដ្ឋ នាងចាប់ផ្តើមធ្លាក់ខ្លួនឈឺភ្លាមៗ ហើយរឿងចម្លែកចាប់ផ្តើមកើតឡើង នៅជុំវិញខ្លួននាង។ ដោយចង់ស្វែងរកមូលហេតុនៃរឿងទាំងនោះ Hannah ចាប់ផ្តើមស្រាវជ្រាវ ហើយបាននាំនាងទៅចូលដល់បណ្តាញងងឹតមួយ។


"Selfie From Hell" ផ្អែកលើភាពយន្តខ្លីមួយ ដែលមានចំណងជើងដូចគ្នា ហើយភាពយន្តខ្លីនោះបានល្បីល្បាញនៅឆ្នាំ 2015 ធ្វើឱ្យអ្នកប្រើបណ្តាញអ៊ីនធើណិត គិតថាវាជាភាពយន្តខ្លី ដែលគួរឱ្យខ្លាចជាងគេ។ បើអ្នកហ៊ានទៅមើល អ្នកនឹងជួបមនុស្សស្រីម្នាក់ (សម្តែងដោយ Meelah Adams) រវល់នឹងថតរូបខ្លួនឯង ហើយនាងក៏ចាប់អារម្មណ៍ឃើញ ស្រមោលខ្មៅមួយនៅខាងក្រោយ។

ភាពយន្តនេះ ជាសាច់រឿងបន្ត ដូច្នេះ អ្នកនឹងចង់ដឹងបន្ថែម និងមូលហេតុនៃរឿងហេតុទាំងនោះ។ ភាពយន្តខ្លីនេះគួរឱ្យខ្លាច ដល់ថ្នាក់ឈ្នះបានពានភាពយន្តភ័យរន្ធត់មួយ! ដោយសារភាពយន្តនេះឈ្នះ ជាភាពយន្តខ្លី បែបភ័យរន្ធត់ល្អបំផុត នៅឯពិធីចែកពាន iHorror កាលពីឆ្នាំ 2016 អ្នកច្បាស់ជាដឹងថា ភាពយន្តខ្នាតធំមួយនេះ នឹងគួរឱ្យខ្លាចដូចគ្នា។ ផលិតកររឿងទាំងពីរ សុទ្ធតែមិនចង់ឱ្យគេថា រឿងពួកគាត់មិនល្អនោះឡើយ ដូច្នេះទុកចិត្តទៅចុះ ពួកគាត់នឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល។

រឿង “​Selfie From Hell” នឹងចាក់បញ្ចាំងក្នុងរោងភាពយន្តចាប់ពីថ្ងៃ ០៨ មីនានេះហើយ ៕

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ Westec Media Limtied 

Tags: Movie Article Selfie From Hell