CamNews

ប្លែកៗ 

បុរស​ម្នាក់​យកដុំ​ដែក​ដំ​កម្ទេច​ផលិត​ផល Apple មាន​តម្លៃ១​ម៉ឺន​ដុល្លារ ​​ក្នុង​ហាង​មួយ​នៅ​បារាំង

(បារាំង)៖ វីដេអូ ដែលត្រូវបានបង្ហោះ រយៈពេលពីរថ្ងៃមកនេះ បានបង្ហាញពីសកម្មភាពបុរសម្នាក់ យកដុំដែកប៊ូល ចូលទៅក្នុងហាងដាក់តាំងបង្ហាញផលិតផល Apple របស់អាមេរិក នៅក្នុងទីក្រុង Dijon ប្រទេសបារាំង ហើយនៅថ្ងៃទី០៣ ខែតុលានេះ បុរសរូបនេះត្រូវបានប៉ូលិសចាប់ខ្លួនហើយ ដោយរូបគេបានអះអាងថា មកពីខ្លួនស្អប់ផលិតម៉ាកផ្លែប៉ោម កញ្ឆែបមួយចំណិតនេះខ្លាំងពេក។ នេះបើតាមការចុះផ្សាយ នៅក្នុងគេហទំព័រ iPhonote របស់ប្រទេសបារាំង។


នៅក្នុងខ្សែវីដេអូដែលមានរយៈពេល ជិតមួយនាទី និងត្រូវបានបង្ហោះនៅថ្ងៃទី០១ ខែតុលា នោះ គឺមានអ្នកទស្សនាជាង ១៥លានដង, ចុច Like ជាង ១សែននាក់, និងចែករំលែកជាង ១២ម៉ឺន នៅក្នុងទំព័រ Facebook មួយដែលមានឈ្មោះថា NowThis។ លទ្ធផលសរុបនៃការបំផ្លាញរបស់ បុរសខាងនេះគឺទូរស័ព្ទ iPhone គ្រប់ស៊េរីទាំងថ្មីទាំងចាស់ ត្រូវបានដំខ្ទេចនៅនឹងបញ្ឈរតុតាំង ហើយផលិត MacBook និង iMac មួយចំនួន ត្រូវបានដំខ្ទេចដែរ ត្រង់ផ្នែកអេក្រង់។

តាមការបកស្រាយ សំឡេងដែលបុរសខាងលើនេះ ស្រែកអំឡុងពេលចេញយុទ្ធនាការបំផ្លាញនោះ គឺមកពីរូបលោក អះអាងថា Apple បានបដិសេធមិនអនុវត្តន៍តាមការចង់បានរបស់ សហភាពអឺរ៉ុប ឲ្យផ្តល់ជូននូវការធានារ៉ាប់រង់រយៈពេលពីរឆ្នាំ បន្ទាប់ពីការទិញផលិតផលក្រុមហ៊ុន​ យក្សនេះ។

ចង់ដឹងថា តើវីដេអូទាំងស្រុងមានស្ថានភាពបែបណា សូមទស្សនាដូចតទៅ៖

ប្រភព ៖ អាស៊ីវ័ន

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Apple CEO Tim Cook