CamNews

ភាពយន្ត 

រឿង Disney’s “The Nutcracker and the Four Realms” កំពុងមានចាក់បញ្ចាំងហើយ

កំសាន្ត ៖ Mackenzie Foy សម្តែងជាក្មេងស្រីមួយរូបឈ្មោះ Clara ក្នុងខ្សែភាពយន្ត "The Nutcracker and the Four Realms"។ នាងកំពុងតាមស្វែងរកកូនសោពិសេសមួយ ដែលបានបាត់ទៅក្នុងពិភពដ៏អស្ចារ្យមួយ។ នាងខ្លួនឯងក៏ត្រូវបានបញ្ជូនទៅក្នុងពិភពមន្តអាគមមួយនោះ ហើយបានជួបជាមួយ Sugar Plum Fairy ទាហានម្នាក់ឈ្មោះ Philip ក្រុមសត្វកណ្តុរ និងក្រុមអ្នកគ្រប់គ្រងអាណាចក្របីគឺ Land of Snowflakes, Land of Flowers និង Land of Sweets ប៉ុន្តែអាណាចក្រទីបួនដែលម្ចាស់ក្សត្រីប្រើអំណាចផ្តាច់ការ Mother Ginger កំពុងរស់នៅ ដែល Clara ត្រូវធ្វើដំណើរទៅជាមួយ Phillip ដើម្បីយកកូនសោរមកវិញ។ ចាំមើលថាតើអ្នកអាចរំពឹងទុកអ្វីពីខ្សែភាពយន្តបែបស្រមើស្រមៃមួយនេះ?

​​មិនត្រឹមតែសាច់រឿងគួរឲ្យទាក់ទាញនោះទេ ប៉ុន្តែតួសម្តែងនៅក្នុងរឿងនេះក៏មិនធម្មតាដែរ។​ កញ្ញា Mackenzie Foy ដើរតួជា Clara ដែលត្រូវធ្វើដំណើរសង្រ្គោះភពទាំង៤នោះ ចំណែកឯលោក​​ Morgan Freeman ដើរតួជា Drosselmeyer​​ ជាអ្នកដែលបញ្ជូន Clara ទៅកាន់ពិភពនោះ មិនត្រឹមតែប៉ុណ្ណោះយើងក៏មានអ្នកនាង Keira Knightley សម្តែងជាតួអង្គ Sugar Plum ជាអ្នកដែលតាមជួយ Clara ឲ្យសម្រេចនូវភារកិច្ចដែលនាងត្រូវធ្វើ។​ កុំភ្លេចមកទស្សនារឿងនេះនៅក្នុងរោងភាពយន្តឥឡូវនេះ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article