កំសាន្ត ៖ នៅក្នុងសាច់រឿង “Rampage” The Rock ដើរតួជាអ្នកសិក្សាស្រាវជ្រាវទៅលើសត្វ ឈ្មោះថា Davis Okoye ហើយក៏ជាអ្នកមើលថែសត្វស្វា Gorilla ភឿកមួយក្បាលឈ្មោះ George តាំងពីកើតភ្លាម និងក្រោយមកក្លាយជាមិត្តសម្លាញ់នឹងគ្នា។ នៅពេលដែលការពិសោធន៍ហ្សែនដ៏អាថ៌កំបាំងមួយ បានប្រែក្លាយ George ទៅជាសត្វដ៏កាចសាហាវ និងកាន់តែធំទៅៗជាលំដាប់ ហើយដែលរឿងរ៉ាវទាំងនេះគឺពឹងទៅលើ Okoye ក្នុងការប្រើប្រាស់កម្លាំងរបស់គាត់ ដើម្បីស្វែងរកថ្នាំបន្សាបជាតិពុល សម្រាប់ជួយសង្រ្គោះមិនត្រឹមតែ George ប៉ុណ្ណោះទេ តែថែមទាំងពិភពលោកទាំងមូលផងដែរ ព្រោះថា George មិនមែនជាសត្វតែមួយ ដែលក្លាយទៅជាសត្វធំកាចសាហាវនោះទេ។
ដូច្នេះហើយ Okoye ត្រូវតែជួយសង្រ្គោះពិភពលោកពី Ralph សត្វឆ្កែចចកដែលមានស្លាបនិង Lizzie ដែលជាសត្វក្រពើ ខណៈដែលរូបគេក៏កំពុងតែព្យាយាមជួយមិត្តស្វាសម្លាញ់របស់គាត់ផងដែរ។ "Rampage" គឺសក្តិសមជាភាពយន្តដែលយើងត្រូវតែមើលប្រាកដមែន។
រឿង “Rampage” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ 2D/3D/4DX/ATMOS។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត
អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram
ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited