CamNews

Gerrard និង Lampard ស្ថិត​ក្នុង​ចង្កោម​កីឡាករ​ទាំង ៥​នាក់​មាន​តម្លៃ​​ខ្លួន​ថ្លៃ​ជាង​គេ​នៅ​អាមេរិក

(ញូវយ៉ក)៖ អតីតកីឡាករខ្សែបម្រើប្រយុទ្ធក្លឹប Chelsea, Franck Lampard និងមិត្តរួមក្រុម Steven Gerrard របស់​ក្លឹប Liverpool នៃ​ប្រទេស​អង់​គ្លេស សុទ្ធ​តែ​ទទួល​បាន​តម្លៃ​ខ្លួនថ្លៃជាងគេក្នុងការបន្តអាជីពនៅ​លើ​ទឹក​ដី សហរដ្ឋ​អាមេរិកក្នុង​លីគ​លំដាប់​កំពូល Major League Soccer (MLS) កាល​ពី​ឆ្នាំ​ទៅ​នេះ ។

សារព័ត៌មាន BBC បានផ្សាយថា កីឡាករវ័យ៣៧ឆ្នាំ Lampard ទទួលបានតម្លៃខ្លួនរហូតដល់ទៅ ៦,០០,០០០ ដុល្លារ ក្រោយ​ពេល​ចាក​ចេញ​ពី​ក្លឹប​តោ​ខៀវ Chelsea ទៅលេងឲ្យក្លឹបអាមេរិក New York City កាលពីឆ្នាំទៅ គ្រាដែលអតីត ប្រធានក្រុមហង្សក្រហម Liverpool, Steven Gerrard ច្រើនជាង Lampard ទៅទៀតគឺ ៦,១៣២,៥០០ដុល្លារ នៅពេលដែលរូបគេចាកចេញពីទឹកដីអង់គ្លេស ទៅចូលរួមលេងឲ្យក្លឹប LA Galaxy ដែលជាអតីតក្លឹបចាស់របស់ មិត្តរួមក្រុម David Backham ដែរនោះ ។

តែយ៉ាងណាក៏ដោយអ្នកទាំងពីរខាងលើ នៅទទួលបានប្រាក់ពលកម្មតិចជាងអតីតកីឡាករក្លឹប Real Madrid, Kaka នោះទេ ដោយ​ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​ប្រេស៊ីល​រូប​នេះ (Kaka) ទទួល​បានតម្លៃខ្លួនរហូតដល់ទៅ ៧,១៦៧,៥០០ដុល្លារ ពេលផ្លាស់ចេញពីក្លឹប AC Milan មកចូលរួមលេងឲ្យក្លឹប Orlando City របស់អាមេរិកដូចគ្នា គ្រាដែលកីឡាករវ័យ២៣ឆ្នាំ Michael Salazar ដែលកំពុងប្រកបអាជីពនៅក្នុងក្លឹប Montreal Belizean ទទួលបានប្រាក់តិចជាង Kaka ៣ថ្ងៃ ដោយទទួលបានតែ ៥១,៤៩២ដុល្លារក្នុងមួយឆ្នាំ ៕

Steven Gerrard ក្នុងក្លឹប LA Galaxy

Franck Lampard ក្នុងក្លឹប New York City


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីក


Tags: international news Chelsea Franck Lampard