CamNews

បច្ចេកវិទ្យា 

LG បង្ហាញខ្លួន Tablet 8.3 inch អេក្រង់ Full HD មានទម្ងន់ស្រាល ប្រហាក់ប្រហែល iPad

នៅសល់រយះពេល ៤ថ្ងៃទៀត ទើបព្រឹត្តិការណ៍ពិព័រណ៍ IFA ប្រារព្ធឡើង ប៉ុន្តែ LG បានបង្ហាញ
នូវព័ត៌មាន រូបសណ្ឋាន ស្តីពី Tablet ថ្មីរបស់ខ្លួន ដែលមានទម្ងន់ 338 g, ធ្ងន់ជាងបន្តិចប៉ុណ្ណោះ
បើប្រៀបជាមួយគូប្រជែងមកពី Apple (308 g)។

G Pad គឺជាស៊េរី Tablet ដំបូងគេរបស់ LG បន្ទាប់ពីបានដកខ្លួនចេញ អស់រយះពេលមួយឆ្នាំ ក្នុង
ការផលិត Tablet ដើម្បីផ្តោតតែទៅលើការផលិតស្មាតហ្វូន។ G Pad នឹងមានអេក្រង់ 8,3 inch,
កម្រាស់ 8,33 mm, ទម្ងន់ 338 g។

LG បានបញ្ជាក់ថា G Pad គឺជា Tablet ដំបូងនៅលើពិភពលោកមានទំហំ អេក្រង់ 8 inch ជាមួយ
កំរិតពន្លឺ 1.920 x 1.200 pixel។ វាបំពាក់នូវថ្មមានបរិមាណ 4.800 mAh ប្រើ Android 4.2.2, Chip
Quad Core Snapdragon 600 ល្បឿន 1,7 GHz, RAM 2 GB, កាមេរ៉ាក្រោយទំហំ 5 megapixel
និងកាមេរ៉ាមុខ 1,3 megapixel។

Tablet នេះមាន Software គួរឲ្យចាប់អារម្មណ៍ពីរ។ ទីមួយគឺ QPair ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់
ទទួលបានសារ និងការហៅទូរស័ព្ទ ពីបណ្តាទូរស័ព្ទប្រើ Android Jelly Bean បានភ្លាមនៅលើ G
Pad ​ហើយទីពីរ គឺ QSlide ដែល Support Application បី រត់នៅលើអេក្រង់ ក្នុងពេលតែមួយបាន។
ក្រៅពីនេះ ជាមួយនឹង Feature KnockOn, អ្នកប្រើប្រាស់ គ្រាន់តែគោះពីរដង នៅលើអេក្រង់ដើម្បី
បើកពន្លឺ។

G Pad 8.3 នឹងធ្វើការចែកចាយនៅទូទាំងពិភពលោក ក្នុងត្រីមាសទី IV ជាមួយVersion ទំហំ16 GB
ដែលមានពីរពណ៌គឺ ពណ៌ខ្មៅ និងពណ៌ស។ រីឯតំលៃរបស់ផលិតផលនេះ នៅមិនទាន់បង្ហើបប្រាប់
ឲ្យដឹងនៅឡើយទេ៕

តាមដានព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VExpress


Tags: LG tablet 8.3 inch screen Full HD G Pad hightech