CamNews

ព័ត៌មានបច្ចេកវិទ្យា 

Galaxy S4, S3 និង Note 2 នឹងត្រូវបាន update ឡើង Android 4.3 នៅចុងឆ្នាំនេះដើម្បី Support Galaxy Gear?

Samsung មិនបាននិយាយច្បាស់ ថា Galaxy S4, S3 និង Note 2 នឹងត្រូវបានអាប់ឌេតឡើង
Android 4.3 នោះទេ ប៉ុន្តែបានឲ្យដឹងថា បណ្តាស្មាតហ្វូនទាំងនេះ នឹងអាចប្រើប្រាស់ជាមួយ
នាឡិកាឆ្លាតវៃ Galaxy Gear បាននៅចុងឆ្នាំនេះ។

បច្ចុប្បន្ន Galaxy Gear អាច Support បានតែជាមួយ Note 3 និង Note 10.1 version 2014
ប៉ុណ្ណោះ ហើយសំណើសំរាប់ពួកវាគឺ ត្រូវប្រើ Android 4.3 ដើម្បីប្រើប្រាស់បាននូវការភ្ជាប់
Bluetooth Low Energy សន្សំសំចៃថាមពល។

តាមប្រភពពីលោក Lee Don-joo នាយកផ្នែក Marketing របស់ Samsung បានឲ្យដឹងថា
Galaxy S4 នឹងអាច Support ជាមួយ Gear នៅខែតុលា រីឯ S3 និង Note 2 នៅចុងខែវិច្ឆិកា
ខាងមុខនេះ។ ដូច្នេះ វាក៏អាចមានន័យថា នៅពេលនោះ បណ្តាស្មាតហ្វូនខាងលើនេះ នឹង
អាចអាប់ឌេតឡើង Android 4.3 បានហើយ ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- Apple បញ្ចេញ Version Update iOS 7.0.2 កែសម្រួលកំហុស Lock Screen
- Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់​ អាចធ្វើការកែសម្រួលកំហុស ក្នុងការសរសេរ ដែលបាន

បង្ហោះរួច បានហើយ (Edit Status)

- អាស្វាកំហូច បានល្បីឈ្មោះយ៉ាងឆាប់រហ័ស ពេលលូកដៃស្ទាបសុដន់ អ្នកសារព័ត៌មានស្រី

ដ៏ស្រស់ស្អាតម្នាក់ ដែលកំពុងផ្សាយផ្ទាល់ តាមទូរទស្សន៍

- មិនសុខចិត្ត ចាញ់ Samsung, Apple ក៏នឹងបង្ហាញ iPad 12 inch ដែរ

- វីដេអូ៖ សង្ស័យខ្មោចលង នៅពេលដែលសៀវភៅ ចេះតែធ្លាក់ពីធ្នើរ ជាបន្តបន្ទាប់​ គ្មានមូលហេតុ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Galaxy S4 Galaxy S3 Note 2 Android 4.3 smartphone hightech