CamNews

សុខភាព 

វិធីងាយៗ ៣យ៉ាង ជួយឱ្យធ្មេញ ស ភ្លឺរលោង បានភ្លាមៗ (មានវីដេអូ)

មនុស្សជាច្រើននៅលើពិភពលោក កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងទៅនឹងបញ្ហា
សុខភាពមាត់ធ្មេញ ធ្មេញមានពណ៌លឿង ទាំងនេះ គឺកើតឡើងដោយសារតែ ការទទួលទាន 
ចំណីអាហារប្រចាំថ្ងៃ   រួចមិនបានសម្អាតធ្មេញឱ្យបានស្អាតល្អ។ ជាពិសេស  បញ្ហាទាំងនេះគឺ 
កើតមានឡើងចំពោះកុមារតូចៗ តែម្តង។

ដូច្នេះខាងថ្ងៃនេះ យើងសូមណែនាំជូនលោកអ្នក នូវរូបមន្តធម្មជាតិងាយៗ មួយចំនួនដូចខាង
ក្រោម ដែលអាចជួយឱ្យព្យាបាលកំចាត់ស្នាមពណ៌លឿងនៅជាប់ធ្មេញ និងជួយឱ្យធ្មេញប្រែ
ទៅជាស ភ្លឺរលោង បានក្នុងរយៈពេលដ៏ខ្លី។

វិធីទី១៖ សូមយកស្លឹកដើមដង្កៀបក្តាម ៦ទៅ ៧ស្លឹក កិនឱ្យម៉ដ្ឋ លាយជាមួយនឹងម្ស៉ៅសំបក
ផ្លែក្រូច ២ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ លាបនៅលើធ្មេញ ទុករយៈពេល ១៥នាទី លាង
សម្អាតទឹកចេញជាការស្រេច។

វិធីទី២៖ សូមម្ស៉ៅ baking soda  លាយជាមួយនឹងទឹកបន្តិច  រួចលាបនៅលើធ្មេញ  ទុករយៈ 
ពេល៣នាទី បន្ទាប់មកខ្ពុរមាត់ជាមួយនឹងទឹកចេញជាការស្រេច។ សូមធ្វើតាមការណែនាំនេះ  
រៀងរាល់យប់ មុនចូលគេង។

វិធីទី៣៖ សូមយកផ្លែស្ទូប័ររី ២ ទៅ៣ផ្លែ កិនឱ្យម៉ដ្ឋ លាបនៅលើធ្មេញ របស់លោកអ្នក ឬវិធី
មួយទៀត សូមយកទឹកក្រូចឆ្មារ លាបនៅលើធ្មេញ  របស់លោកអ្នក  ជាការស្រេច។ វិធីនេះ 
នឹងជួយឱ្យធ្មេញមានសុខភាពល្អ សភ្លឺរលោង។

ម្យ៉ាងវិញទៀត  នៅពេល ដែលលោកអ្នកផឹកទឹកតែ ឬ ផឹកកាហ្វេ រួច  ត្រូវដុសលាងសម្អាត 
ធ្មេញគ្រប់ពេលវេលា៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 


Tags: health Teeth Whitening