កំសាន្ត ៖ "Jumanji: Welcome to the Jungle" គីជាភាគបន្តនៃភាពយន្តដែលត្រូវបានគេផលិតនៅក្នុងឆ្នាំ ១៩៩៥ ដែលសម្តែងដោយ Robin Williams ឥឡួវនេះកំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។
សើចសប្បាយរំសាយទុក្ខទាំងអស់គ្នាជាមួយខ្សែភាពយន្តដ៏ល្បីសម្រាប់ចុចឆ្នាំ ២០១៧ នេះជាមួយរឿង "Jumanji: Welcome to the Jungle"។ រឿងនេះនិយាយពីក្មេងជំទង់ចំនួន 4 នាក់ត្រូវបានស្រូបចូលទៅក្នុងហ្គេម ហើយពួកគេប្រែក្លាយជាតួរអង្គដែលពួកគេជ្រើសរើសនឹងតម្រូវឲ្យពួកគេបំបែកបេសកកម្មមួយដើម្បីចេញពីហ្គេមនេះបាន។ ដំនើរឆ្លងកាត់ពីវគ្គមួយទៅវគ្គមួយគឺកាន់តែពិបាក ហើយកាន់តែកំប្លែងជាមួយកាយវិការនឹងការសម្តែងឡើងក្រមិចក្រមើមរបស់តួរអង្គទាំង៤។ រឿងនេះដែលបានចូលរួមសម្តែងដោយកីឡាករ WWE ជើងចាស់លោក Dwayne "The Rock" Johnson, តារាកំប្លែងដែលលោកអ្នកធ្លាប់ទស្សនានៅក្នុងរឿង “Goosebumps” គឺលោក Jake Black, លោក Kevin Hart ដែលនៅក្នុងបញ្ចូលសម្លេងនៅក្នុងរឿង “The Secret Life of Pets” និង Karen Gillan ដែលស្គាល់គាត់ជា Nebula នៅក្នុងរឿង “Guardians of the Galaxy”។ បន្ថែមពីនេះដែល "Jumanji: Welcome to the Jungle" ក៏បានចូលរួមសម្តែងដោយតារាល្បីៗជាច្រើនទៀតដែលដូចជាតារាចម្រៀងលោក Nick Jonas, តារាសម្តែង Rhys Darby, Alex Wolff, Bobby Cannavale, Madison Iseman និងតារាជច្រើនទៀត។
រឿង "Jumanji: Welcome to the Jungle" កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ 2D/3D/4DX។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕